trollkhmer news

ព្រៃផ្សៃណាស់! បុរសម្នាក់ប្រើហិង្សាទះកំផ្លៀងស្ត្រីម្នាក់ឱ្យដួលអុកគូទ ព្រោះជម្លោះពាក្យសម្តី

ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ០៩:៤២

ព្រៃផ្សៃណាស់! បុរសម្នាក់ប្រើហិង្សាទះកំផ្លៀងស្ត្រីម្នាក់ឱ្យដួលអុកគូទ ព្រោះជម្លោះពាក្យសម្តី

ភ្នំពេញ៖ បុរសម្នាក់បាននិងកំពុងរងការថ្កោលទោសយ៉ាងខ្លាំងពីមហាជន បន្ទាប់ពីរូបគេបានទះកំផ្លៀងនារីម្នាក់ឱ្យដួលអុកគូទទៅនឹងថ្នល់ បន្ទាប់ពីមានជម្លោះពាក្យសម្តីនឹងគ្នា។ ហេតុការណ៍ហិង្សានេះ បានកើតឡើងនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

យោងតាមស្ត្រីដែលជាអ្នករងនូវអំពើហិង្សាបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុបុរសបង្កអំពើហិង្សាបានបើករថយន្តយ៉ាងលឿនចូលទៅទិញថ្នាំពេទ្យ។ ដោយឃើញរថយន្តបើកលឿនស្ទើរតែបុកខ្លួនដែលកំពុងដើរនោះ នារីរងគ្រោះ ក៏បានលាន់មាត់ថាប្រញាប់ទៅណាហេតុអ្វីក៏បើកលឿនម្ល៉េះ។



បើតាមការរៀបរាប់របស់នារីរងគ្រោះ បានឱ្យដឹងថា ក្រោយខ្លួនលើកឡើងបែបនោះ បុរសបង្កអំពើហិង្សាក៏បានជេរម្តាយខ្លួន ខ្លួនក៏បានជេរតបទៅលើជនបង្កហិង្សាវិញផងដែរ។

បន្ទាប់ពីនារីរងគ្រោះជេរតបបុរសដែលគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះ បានស្ទុះមកទះនារីរងគ្រោះមួយកំផ្លៀងឱ្យដួលអុកគូទទៅនឹងថ្នល់តែម្តង។ ក្រោយពីទះកំផ្លៀងហើយ បុរសបង្កហេតុក៏បានបើករថយន្តចេញពីកន្លែងកើតហេតុបាត់ទៅ។



នារីរងគ្រោះ បានបញ្ជាក់ថាខ្លួនមិនបានស្គាល់អត្តសញ្ញាណជនបង្កហិង្សានេះឡើយ តែដឹងថា បុរសនេះជិះរថយន្ត Fortuner ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR-3386។

នារីរងគ្រោះ បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធររួចហើយឱ្យជួយវែកមុខជនបង្កមកទទួលទោស និងស្វែងរកយុត្តិធម៌ជូនខ្លួន។ តែរហូតមកដល់ពេលនេះអាជ្ញាធរនៅមិនទាន់បានវែកមុខជនបង្កអំពើហិង្សារូបនេះនៅឡើយទេ៕



ប្រភព​ : freshnews