trollkhmer news

ការប្រកួតផ្តាច់ព្រ័ត្របាល់ទះឆ្នេរខ្សាច់ស្រាបៀ អាន់ឆ័រ ផ្នែកនារី នៅខេត្តបាត់ដំបង ឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ០៩:២២

ការប្រកួតផ្តាច់ព្រ័ត្របាល់ទះឆ្នេរខ្សាច់ស្រាបៀ អាន់ឆ័រ ផ្នែកនារី នៅខេត្តបាត់ដំបង ឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ ការប្រកួតផ្តាច់ព្រ័ត្របាល់ទះឆ្នេរខ្សាច់ផ្នែកនារីនៅខេត្តបាត់ដំបងនៃព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរ អាន់ឆ័រលើកទី២ ឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីដណ្តើមកៅអីលេងក្របខណ្ឌ FIVB World Tour នៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ២០២០ នៅប្រទេសជប៉ុន ទៅរកជើងឯកពិភពលោក។



កម្មវិធីប្រកួតនេះបានប្រារព្ធធ្វើឡើងនៅបរិវេណវាលបែកចាន ទីរួមខេត្តបាត់ដំបងដោយមានការចូលរួមទស្សនាពីមិត្តអ្នកគាំទ្ររាប់ពាន់នាក់។ ការប្រកួតកាន់តែធ្វើឲ្យមានរំភើប និងភ័យរន្ធត់សម្រាប់ក្រុមនីមួយៗ តំាំងពីចាប់ផ្តើមការប្រកួតរហូតដល់ចប់គឺចាញ់ធ្លាក់ និងឈ្នះឡើងវគ្គផ្តាច់ព្រ័ត្រ។ កីឡាការិនីក្រុមនីមួយៗបានបញ្ចេញថាមពលដ៏ខ្លាំងក្លាដើម្បីស្វែងរកជ័យជម្នះលើកគូប្រកួត ក្រុមដែលទទួលជ័យលាភីចំនួនទាំង៣ក្រុម មានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិទីក្រុងតូក្យូ ២០២០ ដើម្បីឈានរកទៅជើងឯកពិភពលោក។  
 

 
ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាព្រឹត្តិការណ៍ពិសេសនេះឲ្យបានច្រើនកុះករ។ ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ 

ពិសាដោយការទទួលខុសត្រូវ!













ប្រែសំរួលដោយ : TK