trollkhmer news

Tottenham Hotspur និង Liverpool សុទ្ធតែបានយកឈ្នះក្រុមភ្ញៀវនៅ Champions League (មានវីដេអូ)

ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ០៩:៣២

Tottenham Hotspur  និង Liverpool សុទ្ធតែបានយកឈ្នះក្រុមភ្ញៀវនៅ Champions League (មានវីដេអូ)

បរទេស៖ 
Tottenham Hotspur បានបន្តកំណត់ត្រាយ៉ាងល្អនៅកីឡដ្ឋានថ្មីរបស់ខ្លួន ក្រោយយកឈ្នះ Manchester City នៅ Champions League ដោយលទ្ធផល១ ទល់នឹង០ ខណៈ  Liverpool ឈ្នះ FC Porto ២-០ នៅទឹកដី Anfield។



គ្រាប់បាល់ទាំង ២របស់ Liverpool កាលពីយប់មិញនេះ ធ្វើបានសម្រេចដោយខ្សែបម្រើ Keita តាំងពីការប្រកួតចាប់ផ្តើមបាន ៥នាទី និងមួយគ្រាប់ទៀតធ្វើបានសម្រេចដោយខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Firmino R  នៅនាទីទី ២៦។



ដោយឡែក ក្រុមអង់គ្លេសប៉ះអង់គ្លេស  ManCity សឹងតែមានឱកាសនាំមុខ១គ្រាប់មុនទៅហើយនៅនាទី ១៣ ប៉ុន្តែ Sergio Aguero បែរជាស៊ុតបាល់ពិន័យប៉េណាល់ទីមិនចូល។ ជំនួបនោះ បើទោះជាម្ចាស់ផ្ទះទាត់ចំគោលដៅបានច្រើនជាង ប៉ុន្តែ City មានភាគរយគ្រប់គ្រងបាល់ខ្ពស់រហូតដល់៥៧% តែយ៉ាងណានៅនាទី៧៨ ខ្សែប្រយុទ្ធអាស៊ី Heung-Min Son ស៊ុតបាន១គ្រាប់ និងជាគ្រាប់បាល់ជ័យជម្នះឲ្យក្រុមម្ចាស់ផ្ទះមានទឹកមាត់លេបបណ្ដោះអាសន្នសិន៕