trollkhmer news

Minho សមាជិកក្រុម SHINee ម្នាក់ទៀតហើយ នឹងចូលបម្រើយោធាខែក្រោយនេះ

ថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១២:០៩

Minho សមាជិកក្រុម SHINee ម្នាក់ទៀតហើយ នឹងចូលបម្រើយោធាខែក្រោយនេះ

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២១ ខែមីនានេះ SM Entertainment បានប្រកាសបញ្ជាក់ជាផ្លូវការ អំពីគម្រោងចូលបម្រើយោធារបស់ Minho សមាជិកក្រុម SHINee។ ដោយកាលពីខែមករា តារាប្រុសរូបនេះ លោកបានដាក់ពាក្យស្នើឈ្មោះ ចូលរួមជាសមាជិកស្ម័គ្រចិត្តចូលបម្រើជាទាហានម៉ារីន នៃកងនាវា។



បន្ទាប់មកនៅថ្ងៃទី២១ ខែមិនា លោកបានទទួលលិខិតអនុញ្ញាត ពីរដ្ឋបាលកងកម្លាំងយោធា ដោយបានរាយការណ៍ឱ្យលោកទៅកាន់មជ្ឈមណ្ឌលហ្វឹកហាត់មូលដ្ឋានកងនាវា នៅប៉ូហាង ថ្ងៃទី១៥ ខែមេសា ក្រោយនេះ។



គួររម្លឹកផងដែរថា មុនពេល Minho លោកឈានជើងចូលទៅបម្រើការងារយោធា តារាប្រុសរូបនេះ ក៏ត្រៀមនឹងចេញនូវអាល់ប៊ុមទោលដំបូងរបស់ខ្លួន តាមរយៈការផ្សព្វផ្សាយពី SM Station 3 ដែលមានចំណងជើងថា "I'm Home" នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៩នេះ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Allkpop