trollkhmer news

ខ្សែការពាររបស់ Liverpool កីឡាករ Arnold ដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស

ថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១១:៥៧

 ខ្សែការពាររបស់ Liverpool កីឡាករ Arnold ដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស

អង់គ្លេស៖ 
ខ្សែការពារស្តាំរបស់ក្រុមហង្សក្រហម Trent Alexander-Arnold បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតជម្រុះ Euro ឆ្នាំ ២០២០។



នៅមិនទាន់មានអ្នកលេងណាម្នាក់ត្រូវបានគេហៅឱ្យជំនួសកីឡាករវ័យ 20 ឆ្នាំរូបនេះសម្រាប់ការប្រកួតទល់នឹង Czech Republic and Montenegro ដោយសារតែបញ្ហារបួសខ្នង។ ឥឡូវនេះគាត់បានត្រលប់ទៅ Liverpool វិញ ដោយចាកចេញពីអ្នកចាត់ការ Gareth Southgate ជាមួយនឹងកីឡាករ ២២នាក់។ ក្រុមជម្រើសជាតិអង់គ្លេសបាននិយាយថា កីឡាករ Alexander-Arnold បានមកដល់ជាមួយនឹងរបួសខ្នង ហើយទោះបីជាមិនរបួសធ្ងន់ធ្ងរក៏ដោយ ក៏មិនទំនងទេដែលគាត់អាចលេងបានក្នុងការប្រកួត។ 



សូមបញ្ជាក់ថា ប្រទេសអង់គ្លេសធ្វើជាម្ចាស់ផ្ទះស្វាគមន៍ សាធារណរដ្ឋឆេក នៅឯកីឡដ្ឋាន Wembley ថ្ងៃសុក្រ ដើម្បីចាប់ផ្តើមការប្រកួតជម្រុះ Euro របស់ពួកគេ មុនពេលជួប Montenegroក្នុង Podgorica នៅថ្ងៃចន្ទ៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC