trollkhmer news

Pogba ថា Mourinho ត្រូវបានបណ្តេញចេញដោយសារតែលទ្ធផល មិនមែនមកពីកីឡាករទេ

ថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១១:៤១

Pogba ថា Mourinho ត្រូវបានបណ្តេញចេញដោយសារតែលទ្ធផល មិនមែនមកពីកីឡាករទេ

បារាំង៖ លោក Paul Pogba ជឿជាក់ថា ការសម្រេចចិត្តរបស់ក្រុមបិសាចក្រហម Manchester United ក្នុងការបណ្តេញ លោក Jose Mourinho មកពីលទ្ធផលការប្រកួត មិនមែនមកពីកីឡាករនោះទេ។



លោក Mourinho ត្រូវបានបណ្តេញចេញកាលពីខែធ្នូ ក្រោយពីចាញ់ក្រុម Liverpool ក្នុងលទ្ធផល ៣-១។ លោក Ole Gunnar Solskjaer ដែលជាគ្រូបង្វឹកបណ្តោះអាសន្នបានធ្វើឲ្យក្រុមបិសាចក្រហមមានភាពរស់រវើកឡើងវិញ ខណៈដែល Pogba ជាប់ជម្រើសដំបូង និងរកបាន ៨គ្រាប់នៅក្របខ័ណ្ឌ Premier League ក្រោមការដឹកនាំរបស់បុរសន័រវែស ។ ទាក់ទងនឹងរឿងរាយការណ៍បញ្ហាជាមួយលោក Mourinho ខ្សែបម្រើរូបនេះបាននិយាយមុនពេលប្រកួតជម្រុះ Euro ឆ្នាំ២០២០ ថាលទ្ធផលមិនល្អរបស់ក្លិបគឺជាមូលហេតុនៃការបណ្តេញចេញរបស់ព័រទុយហ្គាល់។



Pogba បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ "តើអ្វីទៅជាបញ្ហា? យើងមិនសូវបានឈ្នះការប្រកួតទេ ។ នោះហើយជាមូលហេតុដែលក្លិបសម្រេចចិត្តផ្លាស់ប្តូរគ្រូបង្វឹក។ លទ្ធផលគឺសំខាន់បំផុត ប្រសិនបើយើងឈ្នះ យើងនឹងទទួលបានលទ្ធផលល្អ ហើយគ្រូបង្វឹកនឹងនៅតែមានឋានៈដដែល"៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball