trollkhmer news

Seungri បាត់បង់ចំនួនតាមដានលើ Instagram អស់ ១០០ពាន់នាក់ ត្រឹមរយៈពេលតែ ២សប្ដាហ៍

ថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៧:៣២

Seungri បាត់បង់ចំនួនតាមដានលើ Instagram អស់ ១០០ពាន់នាក់ ត្រឹមរយៈពេលតែ ២សប្ដាហ៍

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១១ ខែមិនា Seungri បានប្រកាសចូលនិវត្តន៍ពីវិស័យកម្សាន្តរបស់K-Pop តាមរយៈសារជាអក្សរ បានសរសេរបង្ហោះលើគណនី Instagram ផ្ទាល់ បន្ទាប់ពីខ្លួន បានជាប់ពាក់ព័ន្ធនៅក្នុងករណីជាច្រើន ដែលកំពុងតែបន្តធ្វើការសើបអង្កេត។

កន្លងទៅប៉ុន្មានថ្ងៃ ស្រាប់តែខាងផលិតកម្ម YG ក៏បានចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការមួយផងដែរ ដោយបានបញ្ជាក់ច្បាស់ ពីការលាឈប់ និងចាកចេញពីក្រុមហ៊ុន ក៏ដូចជាក្រុម BIGBANG ផងដែរ។ 



ចាប់តាំងពីពេលនោះមក នៅលើគណនី Instagram របស់ Seungri បានបាត់បង់ចំនួនអ្នកគាំទ្រជាង ១០០ពាន់នាក់ គិតត្រឹមថ្ងៃទី២០ ខែមីនា Seungri ត្រូវបានបាត់បង់តាមដាន ដោយចំនួនអ្នកគាំទ្រនៅពេលនេះ គឺមានសល់ត្រឹម ៨,៩លាននាក់ តែប៉ុណ្ណោះ មកពីជុំវិញពិភពលោក។


ប្រែសំរួលដោយ : TK

ប្រភព​ : kstarlive