trollkhmer news

Denis Suarez មានប្រតិកម្មចំពោះពាក្យចចាមអារ៉ាមដែលថា រូបគេនឹងត្រូវបញ្ជូនឱ្យទៅលេងនៅអេស៉្បាញវិញ

ថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៥:៤៣

Denis Suarez មានប្រតិកម្មចំពោះពាក្យចចាមអារ៉ាមដែលថា រូបគេនឹងត្រូវបញ្ជូនឱ្យទៅលេងនៅអេស៉្បាញវិញ

អង់គ្លេស៖ ខ្សែការពារ Denis Suarez បានបង្ហោះរូបហ្វឹកហាត់ជាមួយក្រុម Arsenal ក្រោយពីមានពាក្យចចាមអារ៉ាមថា ក្រុមកាំភ្លើងធំកំពុងតែរៀបចំឲ្យគាត់ត្រលប់ទៅ Barcelona វិញនៅចុងបញ្ចប់នៃរដូវកាលនេះ។



ក្រុមកាំភ្លើងធំមានជម្រើសក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ២៥ឆ្នាំរូបនេះក្នុងតម្លៃ ១៨លានផោននៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែបើយោងតាមរបាយការណ៍ផ្សេងៗនៅក្នុងសប្តាហ៍នេះ គ្រូបង្វឹកលោក Unai Emery នៅមិនទាន់ឃើញកីឡាករដែលលោកធ្លាប់ដឹកនាំបានបង្ហាញទម្រង់លេងស៊ីសង្វាក់ជាមួយក្រុមនៅឡើយទេរហូតមកដល់ពេលនេះ និងទំនងជាបញ្ជូនទៅលេងនៅអេស៉្បាញវិញ។



Suárez ផ្ទេរទៅកាន់កីឡដ្ឋាន Emirates ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបយក្សកាតាឡាន់កាលពីខែមករា ប៉ុន្តែរហូតមកទល់ពេលនេះរូបគេនៅមិនទាន់លេងជាជម្រើស១១នាក់នៅឡើយទេ។ ប៉ុន្តែនៅថ្ងៃពុធ ខ្សែប្រយុទ្ធអន្តរជាតិអេស៉្បាញបានបង្ហោះរូបតាមរយៈគណនី Instagram ផ្លូវការថា៖ “ ត្រលប់ទៅហ្វឹកហាត់ជាមួយក្រុម ហើយឲ្យពួកគេបន្តនិយាយទៀតចុះ" ។



ប្រសិនបើ Arsenal មិនចុះហត្ថលេខាលើ Suarez ពួកគេត្រូវបានរាយការណ៍ថា នឹងបង្វែរគោលដៅលើកីឡាករ Christopher Nkunku របស់ក្រុម Paris Saint-Germain និង Ismaïla Sarr នៅក្លិប Rennes វិញ៕



ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball