trollkhmer news

Liverpool អាចនឹងជះលុយដ៏ច្រើនក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីនាំយក Paulo Dybala

ថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៤:៥៩

 Liverpool អាចនឹងជះលុយដ៏ច្រើនក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីនាំយក Paulo Dybala

អង់គ្លេស៖ យោងតាមរបាយការណ៍មួយរបស់កាសែតអ៊ីតាលី TMW បានឲ្យដឹងថា Liverpool បានខិតខំព្យាយាមយ៉ាងខ្លាំង ដើម្បីយកខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala ពីក្លិប Juventus។



Klopp បាននិយាយថា Liverpool នឹងមានវត្តមាននៅលើទីផ្សារដោះដូរកីឡាករដើម្បីស្វែងរកខ្សែប្រយុទ្ធកណ្ដាល១រូប ហើយជឿថា Dybala អាចជាគ្រាប់ពេជ្រដើម្បីជួយឲ្យ Liverpool ឈានឡើងមួយកម្រិតទៀត។ សារព័ត៌មានដដែលក៍បានចុះផ្សាយថា ក្រុមហង្សក្រហម អាចនឹងជះលុយដ៏ច្រើនក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ប៉ុន្តែតួលេខពិតប្រាកដនៃកិច្ចព្រមព្រៀងមិនបានដឹងនោះទេ។



ពីមុន Dybala ត្រូវបានគិតថា មានតម្លៃខ្លួនខ្ពស់ជាង ១០០លានអឺរ៉ូ ប៉ុន្តែប្រហែលជាធ្លាក់ចុះយ៉ាងខ្លាំងនៅរដូវកាលនេះ ព្រោះខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំដែលរកបាន ២៦គ្រាប់កាលពីរដូវកាលមុន រកបានតែបួនគ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួត Serie A ២៥លើកនៅរដូវកាលនេះ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball