trollkhmer news

Seungri សមាជិកក្រុម Big Band ត្រូវពន្យារចូលបំពេញកាតព្វកិច្ចយោធា ដោយសាររឿងអាស្រូវជួញដូរផ្លូវភេទ

ថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១១:៣៩

Seungri សមាជិកក្រុម Big Band ត្រូវពន្យារចូលបំពេញកាតព្វកិច្ចយោធា ដោយសាររឿងអាស្រូវជួញដូរផ្លូវភេទ

កូរ៉េខាងត្បូង៖ រដ្ឋបាលកងកម្លាំងយោធាហៅកាត់ថា MMA បានចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងការចូលបម្រើយោធារបស់ Seungri។ គេបានសម្រេចថា ការចូលបំពេញកាតព្វកិច្ចរបស់ Seungri នឹងត្រូវពន្យារពេលរហូតដល់  ៣ខែ ពោលគឺ ដល់ថ្ងៃទី២៥ ខែមិថុនា។



បន្ថែមពីលើ នៅថ្ងៃទី២៥ ខែមិថុនា MMA នឹងវិភាគស្ថានភាពម្តងទៀត ហើយនឹងកំណត់ថាតើ គេនឹងត្រូវពន្យាពេលចូលបម្រើយោធារបស់គាត់ជាថ្មីម្តងទៀត ឬឱ្យចូលរួម។ គេក៏បានបញ្ជាក់ផងដែរថា នឹងធ្វើការកែប្រែច្បាប់ដើម្បីទប់ស្កាត់បុរសពីការគេចខ្លួនទៅបម្រើយោធាដើម្បីចៀសវាងការស៊ើបអង្កេតព្រហ្មទណ្ឌ។



ត្រឡប់ទៅថ្ងៃទី១៨ ខែមីនា Seungri បានប្រកាសតាមរយៈមេធាវីរបស់គាត់ថា គាត់បានដាក់សំណើសុំពន្យារពេលការចូលបម្រើកងទ័ព ដោយសារតែរឿងអាស្រូវចម្រូងចម្រាស នាពេលនេះ៕


ប្រែសំរួលដោយ : TK

ប្រភព​ : koreaboo