trollkhmer news

ប្រធានផ្នែកកីឡារបស់ Juventus នឹងទៅចរចារជាមួយភ្នាក់ងាររបស់ de Ligt ក្នុងការនាំយករូបគេមកលេងនៅអ៊ីតាលី

ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៦:២៣

ប្រធានផ្នែកកីឡារបស់ Juventus នឹងទៅចរចារជាមួយភ្នាក់ងាររបស់ de Ligt ក្នុងការនាំយករូបគេមកលេងនៅអ៊ីតាលី

អ៊ីតាលី៖ 
លោក Fabio Paratici ប្រធានផ្នែកកីឡារបស់ Juventus  និងលោក Mino Raiola ដែលជាភ្នាក់ងាររបស់ Matthijs de Ligt នឹងជួបគ្នានៅថ្ងៃអាទិត្យ ដើម្បីពិភាក្សាពីលទ្ធភាពនាំយកកីឡាករហូឡង់ទៅលេងនៅអ៊ីតាលី។



ក្រុមសេះបង្កង់មានការចាប់អារម្មណ៍លើខ្សែការពារហូឡង់រូបនេះនៅពេលដែលរូបគេបានជួយឲ្យក្រុមនៅហូឡង់ទម្លាក់ក្រុមម្ចាស់ជើងឯក UCL ឆ្នាំមុន Real Madrid  ត្រឹមវគ្គ ១៦ក្រុមចុងក្រោយក្នុងកីឡដ្ឋាន Santiago Bernabéu ។ ហើយបើយោងតាមកាសែត Tuttosport បានឲ្យដឹងថា លោក Paratici នឹងធ្វើដំណើរទៅកាន់ទីក្រុង Amsterdam ដើម្បីមើលការប្រកួតរបស់កីឡាករ Ajax រូបនេះក្នុងការប្រកួតជម្រុះ Euro ២០២០ ជាមួយក្រុមជម្រើសជាតិអាឡឺម៉ង់ នៅថ្ងៃ ២៥ខាងមុននេះ។ 



Juventus ក៏នឹងត្រូវប្រឈមនឹងក្រុម Ajax ក្នុងវគ្គ ១/៤ នៃក្របខ័ណ្ឌ Champions League ហើយគ្រូបង្វឹកលោក Massimiliano Allegri បានបញ្ជាក់រួចមកហើយថា រូបលោកមានបំណងចង់ឃើញការលេងរបស់ De Ligt នៅលើទីលានផ្ទាល់ផងដែរ៕




ប្រែសំរួលដោយ : TK

ប្រភព​ : Football-italia