trollkhmer news

Ibrahimovic គិតថា ManUtd គួរតែបង្កើតប្រវត្តិសាស្រថ្មី ជាជាងនៅតែរំលឹកពីរជ្ជកាលរបស់ Alex Ferguson

ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៥:១១

Ibrahimovic គិតថា ManUtd គួរតែបង្កើតប្រវត្តិសាស្រថ្មី ជាជាងនៅតែរំលឹកពីរជ្ជកាលរបស់ Alex Ferguson

បរទេស៖ Zlatan Ibrahimovic គិតថា Manchester United គួរតែបង្កើតប្រវត្តិសាស្រថ្មី និងរកអត្តសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ ជាជាងដេកស៊ីកេរ្តិ៍ ឫនៅតែរំលឹកពីសម័យកាលរបស់ Alex Ferguson ។



Ibrahimovic ដែលរកបាន ១៧គ្រាប់ក្នុង ២៨ប្រកួតនៅ Old Trafford ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Jose Mourinho មុននឹងចាកចេញទៅចូលរួមជាមួយក្រុម LA Galaxy កាលខែមីនាឆ្នាំ២០១៨ ថា ចាប់តាំងពីការចាកចេញរបស់លោក Ferguson ក្រុមបិសាចក្រហមបានឈ្នះពានរង្វាន់ FA Cup , League Cup និង Europa League តែប៉ុណ្ណោះនេះមិនមែនជាបិសាចក្រហមឡើយ ហើយបើទោះបីជាគ្រូបង្វឹកបណ្ដោះអាសន្នលោក Solskjaer បានដឹកនាំក្រុមឡើងទៅវគ្គ ១/៤ នៅ UCL ក៍ដោយ ក្លិបនេះក៍ត្រូវការសាងភាពល្បីល្បាញសារជាថ្មី ជាជាងដេកស៊ីកេរ្តិ៍ ឫតែងតែរំលឹកពីការដឹកនាំរបស់ Ferguson។



អតីតខ្សែប្រយុទ្ធរូបនេះបាននិយាយប្រាប់កាសែត Mirror ថា៖ "អ្វីគ្រប់យ៉ាងដែលកើតឡើងក្នុងសម័យរបស់លោក Ferguson វាបានហួសទៅហើយ។ ពួកគេនិយាយថា ប្រសិនបើលោក Ferguson នៅទីនេះក្លិបនឹងមិនធ្លាក់ដុនដាបនោះទេ ព្រោះគ្រូបង្វឹកដែលមានឈ្មោះល្បីល្បាញម្នាក់នេះនឹងមិនធ្វើឲ្យក្រុមធ្លាក់ជើងឡើយ លោកនឹងដឹកនាំក្រុមឈ្នះពានជាច្រើន ព្រោះអ្វីគ្រប់យ៉ាងគឺមកពី Ferguson តែអ្វីៗវាបានហួសទៅហើយ។



បុរសអាយុ ៣៨ឆ្នាំបានបន្ថែមទៀតថា៖ សិនបើវាជាខ្ញុំ ខ្ញុំនឹងនិយាយថា មិនមានឈ្មោះ Ferguson ទៀតទេ ហើយខ្ញុំមកទីនេះគឺចង់បង្កើតប្រវត្តិសាស្ត្រផ្ទាល់ខ្លួន ខ្ញុំចង់បង្កើតរឿងផ្ទាល់ខ្លួន។ ដូច្នេះខ្ញុំមិនចង់ឮពីអ្វីដែលបានកើតឡើងពីមុនមកទេ។ ខ្ញុំដឹងថា លោក Ferguson តែងតែស្ថិតនៅក្នុងចិត្តអ្នកគាំទ្រ និងនៅក្នុងប្រវត្តិសាស្រ្តរបស់ក្លិបនេះ ប៉ុន្តែឥឡូវនេះក្រុមបិសាចក្រហមត្រូវស្វែករកប្រវត្តិសាស្រ្តថ្មី៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball