trollkhmer news

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019 នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៥:០៧

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019 នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ភ្នំពេញ៖ បន្ទាប់ពីទស្សនាការប្រកួតវគ្គវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៃព្រឹត្តិការណ៍ការប្រកួតដណ្តើមពានរង្វាន់ Tiger Street Football Festival 2019 ដ៏ជក់ចិត្ត និងស្វិតស្វាញនោះមក កំពូលតារាចម្រៀងដ៏ល្បីល្បាញលោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់របស់លោក គឺសុវត្ថិ មុនីនាគ និង សុវត្ថិ មុនីវណ្ណ ជាមួយបទចម្រៀងបទញ៉ាក់ កន្ត្រាក់អារម្មណ៍ធ្វើឲ្យអ្នកគាំទ្រនៅភ្នំពេញសប្បាយរីករាយក្រៃលែង។



ក្នុងនោះលោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង ២នាក់ របស់លោកបាននាំយកបទចម្រៀងចំនួន ១០សុទ្ធសឹងជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ និងបទល្បីៗនាពេលបច្ចុប្បន្នរួមមាន “សង្សារ១ខែ២ខែ” “នឹកអាចកនឹកអាចែម” “ចិត្តព្រៃផ្សៃ” “មាន់ស្រែបន្លែស្រស់”“ចែ” និង“ផ្លាប់ៗ” ចំណែកបទចម្រៀងរបស់ សុវត្ថិ មុនីនាគ និង សុវត្ថិ មុនីវណ្ណ វិញដូចជា “កែវភ្នែក” “ចង្វាក់កង្កែប” “ខោរិប” និង “ព្រឺតៗ” ធ្វើឲ្យអ្នកគាំទ្ររាំកម្សាន្តទៅតាមចង្វាក់ភ្លេងយ៉ាងសប្បាយរីករាយគ្រប់គ្នាពេញខាងមុខឆាកតន្រ្តី។





ក្រៅពី ព្រាប សុវត្ថិ ក៏មានកំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជារួមមាន កញ្ញា ពេជ្រ សោភា កញ្ញា សួស វិហ្សា ក្រុមតារាចម្រៀង កូនខ្មែរ និងឌីជេ Maily ហើយតារាចម្រៀងទាំងអស់បានលើកយកសុទ្ធសឹងជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ ធ្វើឲ្យអ្នកគាំទ្រនៅទីនេះរាំកម្សាន្តទៅតាមចង្វាក់ភ្លេង យ៉ាងសប្បាយរីករាយ គ្រប់គ្នាពេញខាងមុខឆាកតន្រ្តី ព្រមទាំងក្លិបទឹកកកដ៏ពេញនិយមដែលមានទស្សនិកជននៅខេត្តសៀមរាបចូលរួមទស្សនារាប់ពាន់នាក់។ 




ស្រាបៀរថៃហ្គ័រជាស្រាបៀរ ដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមាឲនដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង ៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង ៤០មេដាយផ្នែករសជាតិ និងគុណភាព។





សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ!


ប្រែសំរួលដោយ : TK