trollkhmer news

មហាសេដ្ឋីសំណង់ថៃម្នាក់ ត្រូវជាប់គុក ១៦ខែពីបទសម្លាប់សត្វអភិរក្ស

ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៤:២៤

មហាសេដ្ឋីសំណង់ថៃម្នាក់ ត្រូវជាប់គុក ១៦ខែពីបទសម្លាប់សត្វអភិរក្ស

ថៃ៖ តុលាការថៃ បានផ្តន្ទាទោសមហាសេដ្ឋីសំណង់ម្នាក់ឱ្យជាប់គុក ១៦ខែ ដោយគ្មានការព្យួរទោស កាលពីថ្ងៃអង្គារ បន្ទាប់ពីបានរកឃើញថា គេមានទោសពីបទចោទពាក់ព័ន្ធនឹងការប្រម៉ាញ់សត្វអភិរក្ស។



តុលាការខេត្ត បានកាត់ទោស លោក Premchai Karnasuta ប្រធានក្រុមហ៊ុនសំណង់ អ៊ីតាលី - ថៃ ធំបំផុតរបស់ប្រទេសថៃ ពីបទប្រើប្រាស់កាំភ្លើងដោយគ្មានលិខិតអនុញ្ញាត ប្រម៉ាញ់ និងកាន់កាប់សត្វខ្លាឃ្មុំ Kalij ដែលជាសត្វទទួលបានការការពារ។



លោក Premchai និងអ្នកប្រមាញ់ម្នាក់ទៀត ឈ្មោះ Thani Thummas ត្រូវបានតុលាការ បង្គាប់ឱ្យបង់ប្រាក់ពិន័យ ២លានបាត ស្មើ ៦៣,២00 ដុល្លារ ផងដែរ។ លោក Premchai ដែលនៅតែជាប្រធានក្រុមហ៊ុន ITD ចាប់តាំងពីការចោទប្រកាន់របស់លោកកាលពីមុនបានបដិសេធការចោទប្រកាន់នេះ។

ក្រុមអ្នកច្បាប់របស់លោកនិយាយថា ពួកគេនឹងដាក់ពាក្យបណ្តឹងឧទ្ធរណ៍។ ទន្ទឹមនឹងនេះដែរ លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ប៉ុន្តែលោកត្រូវបានរារាំងមិនឱ្យចាកចេញពីប្រទេស៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters