trollkhmer news

PSG គ្រោងជះលុយនាំយកកីឡាករ Antoine Griezmann នៅរដូវនេះ

ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៤:១០

PSG គ្រោងជះលុយនាំយកកីឡាករ Antoine Griezmann នៅរដូវនេះ

បារាំង៖ PSG កំពុងសម្លឹងឃើញកីឡាករ Antoine Griezmann បន្ទាប់ពីកីឡាកររូបនេះខកចិត្តពីការធ្លាក់ចេញ Champions League ជាមួយ Atlético Madrid។



បន្ទាប់ពីមានការផ្សាភ្ជាប់រវាងកីឡាករអន្តរជាតិបារាំងនឹង Barcelona កាលពីឆ្នាំមុន  ពេលនេះត្រូវបានរាយការណ៍ថា ក្រុមអ្នកមានបុណ្យមិនមានការចាប់អារម្មណ៍ទៀតនោះទេ នៅរដូវក្តៅនេះ ដោយសារតែតម្លៃទិញផ្ដាច់កុងត្រារបស់ Griezmann ដែលទើបបន្តក្រោយនេះ មានតម្លៃរហូតដល់ទៅ ២០០លានអឺរ៉ូ ដែលធ្វើឲ្យក្លិបធំៗមួយចំនួនមិនហ៊ានចូលស្ដីរូបគេ។

ប៉ុន្តែ Paris Saint-Germain មិនមែនជាក្លឹបមួយក្នុងចំណោមក្លិបទាំងនោះទេ ហើយបើយោងតាមគេហទំព័រអេស្ប៉ាញ AS បានឲ្យដឹងថា  ម្ចាស់ជើងឯកបារាំងប្រហែលជាមានបំណងក្នុងការចំណាយប្រាក់ដើម្បីទិញយកកីឡាករដែលមានបទពិសោធន៍ខ្ពស់ក្នុងពានទ្វីបអឺរ៉ុប។



ការនាំយក Griezmann  ក៍អាស្រ័យលើថាតើក្រុមកំពូលតារាងបារាំងអាចរក្សាខ្សែប្រយុទ្ធឆ្នើម Neymar និង Kylian Mbappe បានដែរ ឫទេ។ ប្រសិនបើកីឡាករណាម្នាក់ត្រូវចាកចេញពីក្លិប Parc des Princes នៅរដូវក្តៅនេះ ក្រុមអ្នកមានមួយនេះនឹងអាចប្រឡូកកខ្លួនចូលក្នុងទីផ្សារសម្រាប់ការចុះហត្ថលេខាថ្មី ហើយ Griezmann ពិតជាកីឡាករម្នាក់ដែលសាកសមនឹងមកបំពេញចន្លោះមួយនេះ៕






ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball