trollkhmer news

Taeyang និង Daesung នៅតែមានភាពរីករាយក្នុងជួរយោធា ទោះមានរឿងអាស្រូវទាក់ទងនឹងសមាជិកក្រុមBIG BANG ក៏ដោយ

ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១១:៥១

Taeyang និង Daesung នៅតែមានភាពរីករាយក្នុងជួរយោធា ទោះមានរឿងអាស្រូវទាក់ទងនឹងសមាជិកក្រុមBIG BANG ក៏ដោយ

កូរ៉េខាងត្បូង៖ រូបភាពថ្មីៗរបស់ Taeyang និង Daesung សមាជិកក្រុមចម្រៀងបុរស BIG BANG បានលេចឡើងលើបណ្ដាញអ៊ីនធឺណេតជាច្រើនសន្លឹក ដោយបានបង្ហាញអោយឃើញពីសកម្មភាពរបស់តារាប្រុសទាំងពីរ ចូលរួមក្នុងព្រឹត្តិការណ៍យោធាមួយ ជាមួយនឹងស្នាមញញឹមដ៏រួសរាយរាក់ទាក់ ទោះជាមានដំណឹងដ៏ចម្រូងចម្រាស់ដោះស្រាយមិនទាន់ចប់របស់ Seungri ក៏ដោយ។



ក្រោយពីក្រុមអ្នកគាំទ្ររបស់តារាប្រុសទាំងពីរ បានឃើញពីភាពរីករាយរបស់ពួកគេ ដែលកំពុងតែបំពេញតួនាទីរៀងខ្លួនៗ និងមានសុខភាពរឹងមាំល្អប្រសើរទៀតនោះ ហេតុនេះហើយ ទើបបានធ្វើឲ្យអ្នកនិយមលេងក្នុងអ៊ីនធឺណេត និយាយថា “ប្រហែលជាគ្មានអ្វីដែលធ្វើឲ្យអ្នកទាំងពីរ មានអារម្មណ៍ភ្ញាក់ផ្អើលនោះទេ សម្រាប់ក្រុម BIG BANG ព្រោះថា ពួកគេ ស្គាល់ Seungri ច្បាស់ ”។ 



គួរររម្លឹកផងដែរ កាលពីប៉ុន្មានសប្ដាហ៍មុន Seungri សមាជិកកូនពៅរបស់សមាជិកក្រុម BIG BANG ទើបតែបានប្រកាសខ្លួន លាឈប់ពីសិល្បៈ ក៏ដូចជា YG Entertainment ដោយសារតែ រឿងអាស្រូវដ៏ចម្រូងចម្រាស់ ពាក់ព័ន្ធជាច្រើន ដែលខាងក្រុមមន្រ្តីប៉ូលីស កំពុងធ្វើការស៊ើបអង្កេតបន្ត។




ប្រែសំរួលដោយ : TK

ប្រភព​ : Allkpop