trollkhmer news

ប៉ូលិសចាប់បានជនសង្ស័យវាយប្រហារនៅប្រទេសហូឡង់ដែលបណ្ដាលឱ្យមនុស្ស ៣នាក់ស្លាប់

ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១១:០៦

ប៉ូលិសចាប់បានជនសង្ស័យវាយប្រហារនៅប្រទេសហូឡង់ដែលបណ្ដាលឱ្យមនុស្ស ៣នាក់ស្លាប់

បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមនុស្ស ៣នាក់ត្រូវបានសម្លាប់ និង ៥នាក់រងរបួស ហើយមួយចំនួនទៀតរងរបួសធ្ងន់នៅក្នុងហេតុការណ៍បាញ់ប្រហារលើរថយន្ដមួយនៅក្នុងទីក្រុង Utrecht ប្រទេសហូឡង់។



ជនសង្ស័យ Gokmen Tanis វ័យ ៣៧ឆ្នាំ ជាជនជាតិតួកគី ត្រូវបានរកឃើញប៉ុន្មានម៉ោងបន្ទាប់ពីវាយប្រហារនៅក្នុងអគារមួយកន្លែងទៀត ដែលមានចំងាយប្រហែល ៣គីឡូម៉ែត្រពីកន្លែងកើតហេតុ។



អាជ្ញាធរនិយាយថា បំណងរបស់អ្នកវាយប្រហារ គឺមិនច្បាស់លាស់។ ឧបទ្ទវហេតុនេះបានធ្វើឱ្យមានការបិទសាលារៀនជាច្រើននៅក្នុងទីក្រុង៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC