trollkhmer news

ប្រធានក្លិប Real Madrid សង្ឃឹមថា នឹងអាចនាំយក Eden Hazard នៅរដូវក្ដៅ បើទោះជាត្រូវចំណាយធំក៍ដោយ

ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១០:៥៤

ប្រធានក្លិប Real Madrid សង្ឃឹមថា នឹងអាចនាំយក Eden Hazard នៅរដូវក្ដៅ បើទោះជាត្រូវចំណាយធំក៍ដោយ
 
អេស៉្បាញ៖ ជាមួយនឹងការវិលត្រលប់របស់ Zinedine Zidane វិញ ប្រធានក្លិប Real Madrid លោក Florentino Perez នឹងសង្ឃឹមថា នឹងអាចនាំយក Eden Hazard នៅរដូវក្ដៅ បើទោះជានឹងត្រូវចំណាយធំក៍ដោយ។



អស់រយៈពេលជាច្រើនឆ្នាំមកហើយ Hazard ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹបយក្សអេស្ប៉ាញ Real Madrid។ ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបបានប៉ាន់ប្រមាណថា ការនាំយកកីឡាករ Eden Hazard នឹងមានតម្លៃចន្លោះពី ៨៥លានផោនដល់ ១០០លានផោន។ ស្របពេលកីឡាករអន្តរជាតិបែលហ្ស៊ិកមិនចង់បន្តនៅកីឡដ្ឋាន Stamford Bridge និងចង់បញ្ចប់ក្តីសុបិន្តទៅលេងនៅ Bernabeu។ 



បើសិនជាមានការចរចារជាផ្លូវការណ៍នោះ ក្រុមម៉ាឌ្រីដអាចនឹងផ្តល់ថ្លៃនឿយហត់ដល់កីឡាករវ័យ ២៨ឆ្នាំនេះត្រឹមតម្លៃ ១៥លានផោនក្នុងមួយឆ្នាំតែប៉ុណ្ណោះ ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Skysport