trollkhmer news
James Rodriguez មិនចង់នៅបន្តជាមួយ Bayern Munich បើទោះបីជាជាប់ជម្រើសដំបូងជាញឹកញាប់ក៍ដោយ
ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១០:១៥

អេស៉្បាញ៖ តាមរបាយការណ៍របស់កាសែត Marca បានឲ្យដឹងថា James Rodriguez មិនចង់នៅបន្តជាមួយ Bayern Munichទេ បើទោះបីជាកំពុងជាប់ជម្រើសដំបូងជាញឹកញាប់ក្នុងប៉ុន្មានខែចុងក្រោយក៏ដោយ។

យោងទៅតាមរបាយការណ៍មួយចំនួនក្នុងស្រុកបានចុះផ្សាយថា របស់ក្លិបយក្សអាល្លឺម៉ង់ចង់ផ្លាស់ប្ដូរពីខ្ចីជើងមកទិញផ្ដាច់តែម្ដង។ ទោះជាយ៉ាងណាក៏ដោយកីឡាករអន្តរជាតិកូឡុំប៊ីដែលជាកម្មសិទ្ធិរបស់ Real Madrid មិនបានចាប់អារម្មណ៍លើគំនិតនេះទេ ក្រោយពីបានខិតខំប្រឹងប្រែងសម្របខ្លួនទៅតាមទម្រង់លេងរបស់គ្រូបង្វឹកលោក Niko Kovac ។

យ៉ាងណាមិញ ក្រោយពីការវិលត្រលប់របស់គ្រូបង្វឹក Zidane ក៍មានលេចឮថា Real ចង់ដាក់លក់ James Rodriguez ក្នុងតម្លៃ ៦០លានអឺរ៉ូ ខណៈពេលដែល Juventus និង ManUtd មានចំណាប់អារម្មណ៍នាំយកកីឡាករវ័យ ២៧ឆ្នាំរូបនេះ៕
ប្រែសំរួលដោយ : TK
ប្រភព : Skysport
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត