trollkhmer news

គួរឱ្យសោកស្ដាយ! ឆ្នាំនេះ មិនមានរៀបចំព្រឹត្តិការណ៍អង្គរសង្រ្គាន្តទេ តែនឹងរៀបចំព្រឹត្តិការណ៍ថ្មីមួយផ្សេង

ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១០:១២

គួរឱ្យសោកស្ដាយ! ឆ្នាំនេះ មិនមានរៀបចំព្រឹត្តិការណ៍អង្គរសង្រ្គាន្តទេ តែនឹងរៀបចំព្រឹត្តិការណ៍ថ្មីមួយផ្សេង

សៀមរាប៖ ឆ្នាំនេះ អង្គរសង្រ្គាន្ត នឹងមានមិនការរៀបចំទេ ប៉ុន្តែ អាជ្ញាធរខេត្ត សហការជាមួយ សហភាពសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ដើម្បីអបអរសាទបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។



លោក ទៀ សីហា អភិបាលខេត្តសៀមរាប ឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តមិនបានរៀបចំ នៅក្នុងតំបន់រមណីយដ្ឋានអង្គរដូចសព្វដងទេ ប៉ុន្តែសហភាពសហព័ន្ធយុវជនខេត្តសៀមរាប នឹងសហការជួយអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ដោយមានកម្មវិធីសាសនា និងល្បែងប្រជាប្រិយ៍ជាច្រើន សម្រាប់ឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្ត នៅតំបន់ព្រះអង្គចេកព្រះអង្គចម។



លោកបន្ថែមថា បើទោះបីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ មិនបានធ្វើ ប៉ុន្តែបងប្អូនអាចមកកម្សាន្តសប្បាយនៅខេត្តសៀមរាបដូចឆ្នាំមុនៗ ព្រោះខេត្តសៀមរាប នឹងមានរៀបចំសៀមរាបសង្ក្រាន្ត។ ក្រៅពីនេះបងប្អូនអាចទៅលេងនៅតាមប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិជាច្រើន សម្បូរបែបទៀត ដែលមាននៅក្នុងខេត្តសៀមរាប៕



ប្រែសំរួលដោយ : TK