trollkhmer news

លេចឮថា​ Juventus ចង់នាំយក Alexis Sanchez ពី Manchester United នៅរដូវកាលក្រោយ

ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១០:០៣

លេចឮថា​ Juventus ចង់នាំយក Alexis Sanchez ពី Manchester United នៅរដូវកាលក្រោយ

អ៊ីតាលី៖ 
តាមសារព័ត៌មានមួយចំនួនបានចុះផ្សាយថា ម្ចាស់ជើងឯកអ៊ីតាលី Juventus ចង់នាំយក Alexis Sanchez ពី Manchester United នៅរដូវកាលក្រោយ ដើម្បីមកបន្ថែមកម្លាំងនៅតំបន់ប្រយុទ្ធ។



យោងតាមកាសែត CalcioMercarto បានឲ្យដឹងថា Juventus បានកំណត់អត្តសញ្ញាណ Alexis Sanchez ជាក្ដីពង្រឹងតំបន់ប្រយុទ្ធសម្រាប់ក្រុមរបស់ពួកគេ ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិឈីលីដែលមិនសូវបានចូលលេងជាមួយក្រុមបិសាចក្រហម មុនពេលដែលគាត់រងរបួសនៅដើមខែនេះ។ ហើយបើតាមកាសែតក្នុងស្រុកក៍បានចុះផ្សាយដែរថា ក្រុមសេះបង្កង់អាចនឹងចំណាយឲ្យ​ Sanchez ដល់ទៅ ២០លានអឺរ៉ូសម្រាប់ថ្លៃនឿយហត់។



ខ្សែបម្រើស្លាប Alexis Sanchez រូបនេះក៍ធ្លាប់មានបទពិសោធ៍នៅអ៊ីតាលី ដោយបានលេងឱ្យគូប្រជែងនៅក្របខ័ណ្ឌ Serie A ក្លិប Udinese កាលពីចាប់ផ្ដើមក្នុងអាជីពរបស់គេ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Skysport