trollkhmer news

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ០៩:៥៦

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

ភ្នំពេញ៖ ក្រុមស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ “A” បានក្លាយជាម្ចាស់ជើងឯកនៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 ទូទាំងប្រទេសជាលើកដំបូង ក្នុងសម្រាប់ក្រុមមកពីបណ្តាលខេត្តក្នុងរយៈពេល ៧ឆ្នាំ បន្ទាប់ពីបានយកឈ្នះក្រុម Rolling FC ដោយលទ្ធផល ២ ទល់១ នៅវគ្គផ្តាច់ព្រ័ត្រ នឹងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho នៅប្រទេសប្រេស៊ីល ក្នុងពិធីប្រគល់ពានរង្វាន់ ដោយឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។



កាលនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” យកឈ្នះក្រុម Pisnoka Construction ដោយលទ្ធផល ២ ទល់០ ខណៈក្រុម Rolling FC ក៏យកឈ្នះក្រុម Vandasak “C” ដោយលទ្ធផល ២ទល់១ ចំណែកក្រុម Vandasak “C” ទទួលបានចំណាត់ថ្នាក់លេខ៣ ដោយយកឈ្នះលើក្រុម Pisnoka Construction ដោយលទ្ធផល ៧ ទល់០ នៅវគ្គផ្តាច់ព្រ័ត្រ។



ចំពោះរង្វាន់ជើងឯកទូទាំងប្រទេសក្រុមគ្រងតំណែងជើងឯកក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ទទួលបានពាន១ មេដាយមាស និងរង្វាន់១៥,០០០ ដុល្លារអាមេរិក ក្រុមជើងឯករងបានលើក្រុម Rolling FC ទទួលមេដាយប្រាក់ និងរង្វាន់ ៥,០០០ ដុល្លារអាមេរិក ក្រុមជាប់ចំណាត់ថ្នាក់លេខ ៣ក្រុម Vandasak “C” ទទួលមេដាយសំរឹទ្ធ និងរង្វាន់ ២,៥០០ ដុល្លារអាមេរិក និងក្រុមជាប់ចំណាត់ថ្នាក់លេខ ៤ក្រុម Pisnoka Construction ទទួលបានរង្វាន់ ១,០០០ ដុល្លារអាមេរិក។



ស្រាបៀរថៃហ្គ័រជាស្រាបៀរ ដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិឲ្យមានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង ៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង ៤០មេដាយផ្នែករសជាតិ និងគុណភាព។




សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ!


ប្រែសំរួលដោយ : TK