trollkhmer news

Ronaldo ត្រូវបានចោទប្រកាន់ ដោយ UEFA ចំពោះកាយវិការអបអរសាទរត្រាប់តាមលោក Simeone

ថ្ងៃទី ១៩ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ០៩:៣៥

Ronaldo ត្រូវបានចោទប្រកាន់ ដោយ UEFA ចំពោះកាយវិការអបអរសាទរត្រាប់តាមលោក Simeone

 អេស៉្បាញ៖ ខ្សែប្រយុទ្ធកំពូលរបស់ក្លិប Juventus កីឡាករ Cristiano Ronaldo ត្រូវបានចោទប្រកាន់ ដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) សម្រាប់កាយវិការអបអរសាទរគ្រាប់បាល់មិនសមរម្យទល់នឹងក្រុម At.Madrid ។



កាយវិការដែល Ronaldo ធ្វើនោះ គឺដូចទៅនឹងកាយវិការដែលលោក Diego Simone គ្រូបង្វឹករបស់ AT.Madrid បានធ្វើនៅជើងទី១ កាលពីប្រកួតដែល At.Madrid នាំមុខក្រុម Juventus ២-០។ ករណីនៃកាយវិការរបស់លោក Simone ត្រូវបាន UEFA សម្រេចពិន័យជាប្រាក់ចំនួន ២០,០០០អឺរ៉ូផងដែរ។ ហើយករណីរបស់តារាឆ្នើមអន្តរជាតិព័រទុយហ្គាល់ UEFA នឹងធ្វើការសម្រេចនៅថ្ងៃទី២១ ខែមីនា ខាងមុខនេះ។



យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះអាចនឹងប្រឈមមុខអវត្តមានក្នុងប្រកួតវគ្គ ៨ក្រុមចុងក្រោយនៅ UEFA Champions Leauge ប៉ះនឹងក្លឹបហុល្លង់ Ajax ព្រមទាំងបង់ប្រាក់ពិន័យរាប់ម៉ឺនដុល្លារទៀតផង៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC