trollkhmer news

អគ្គិសនីកម្ពុជាប្រកាសជូនដំណឹង ជុំវិញកង្វះខាតផ្គត់ផ្គង់ថាមពលអគ្គិសនីប្រមាណ១៣ ភាគរយ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស

ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៧:២៩

អគ្គិសនីកម្ពុជាប្រកាសជូនដំណឹង ជុំវិញកង្វះខាតផ្គត់ផ្គង់ថាមពលអគ្គិសនីប្រមាណ១៣ ភាគរយ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជានៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មានដ៏សំខាន់មួយដោយបញ្ជាក់អំពីមូលហេតុ ដែលធ្វើឲ្យកម្ពុជានៅមានកង្វះថាមពល អគ្គិសនីប្រមាណ១៣ភាគរយ ដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ខណៈបញ្ហានេះអគ្គិសនីកម្ពុជាកាត់បន្ថយការផ្គត់ផ្គង់រហូតដល់រដូវវស្សា នាចុងខែឧសភា។

អគ្គិសនីកម្ពុជាក៏បានគូសបញ្ជាក់ថា ការកាត់បន្ថយការផ្គត់ផ្គង់នេះធ្វើនៅពេលថ្ងៃតាមកន្លែងឆ្លាស់ៗគ្នា ដើម្បីរក្សាការផ្គត់ផ្គង់នៅពេលយប់ ដែលជាពេលប្រជាពលរដ្ឋត្រូវការប្រើប្រាស់ចាំបាច់។

ក្នុងរយៈពេលដែលមានការលំបាក៧២ថ្ងៃ រហូតដល់ចុងខែឧសភា ដោយឡែកថ្ងៃបុណ្យជាតិ រួមនឹងថ្ងៃអាទិត្យ ដែលជាថ្ងៃសម្រាប់សរុប២៣ថ្ងៃ អគ្គិសនីកម្ពុជា នឹងរក្សាការផ្គត់ផ្គង់ឲ្យមានជាធម្មតា។ ប្រសិនបើមានភ្លៀងធ្លាក់មកមុនចុង ខែឧសភា ការផ្គត់ផ្គង់នឹងមានជាប្រក្រតីឡើងវិញ។




ប្រែសំរួលដោយ : TK