trollkhmer news

Messi៖ មិនដែលមានអ្នកគាំទ្ររបស់គូប្រកួតប្រជែងអបអរដាក់ខ្ញុំ ដូចអ្នកគាំទ្ររបស់ Real Betis ទេ

ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៧:២៧

Messi៖ មិនដែលមានអ្នកគាំទ្ររបស់គូប្រកួតប្រជែងអបអរដាក់ខ្ញុំ ដូចអ្នកគាំទ្ររបស់ Real Betis ទេ

អេស៉្បាញ៖  Lionel Messi ប្រាប់ឲ្យដឹងថា លោកពិតជារំភើបណាស់ ព្រោះមិនដែលមានអ្នកគាំទ្ររបស់គូប្រជែងអបអររូបលោកបែបនេះទេ ក្រោយស៊ុតបាល់បញ្ចូលទីបានបីគ្រាប់លើកក្លិប  Real Betis។ 



Barcelona បានឃើញស្រមោលពាន La Liga លឹមៗហើយបន្ទាប់ពីយកឈ្នះ Real Betis រហូត៤ទល់នឹង១ក្នុងជំនួប សប្ដាហ៍ទី២៨  ហើយ៤គ្រាប់របស់ក្រុមអ្នមានបុណ្យ ស៊ុតបញ្ចូលទីដោយតារាឆ្នើម Lionel Messi ៣គ្រាប់តែឯងនៅនាទី១៨, ៤៥ និង៨៥ និង១គ្រាប់ទៀតដោយ Suárez នាទី៦៣។អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺអ្នកគាំទ្ររបស់ក្រុម  Real Betis បានងើបឈរទះដៃអបអរគ្រាប់បាល់ទី៣ របស់ខ្សែប្រយុទ្ធអាហ្សង់ទីន។



កីឡាករវ័យ ៣១ឆ្នាំរូបនេះបានបញ្ជាក់ថា៖ «ខ្ញុំពិតជាមានអំណរគុណណាស់ចំពោះពួកគេ។ រឿងទាំងនេះមិនដែលកើតឡើងចំពោះខ្ញុំពីមុនមកឡើយ។ ពួកគេតែងតែទទួលយើងយ៉ាងល្អ ទោះបីជាយើងជាគូប្រជែងក៏ដោយ »៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca