trollkhmer news

Tottenham កំពុងចាប់អារម្មណ៍កីឡាករ Sessegnon ដែលជួយឲ្យ Fulham ឡើងមក Premier League

ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៦:៥៩

Tottenham កំពុងចាប់អារម្មណ៍កីឡាករ Sessegnon ដែលជួយឲ្យ Fulham ឡើងមក Premier League

អង់គ្លេស៖ 
Tottenham ត្រូវបានរាយការណ៍ថា កំពុងរៀបចំផែនការទិញកីឡាករ Ryan Sessegnon ដែលកំពុងង៉ក់ងររឿងបន្តកិច្ចកុងត្រាជាមួយ Fulham ។



កីឡាករវ័យក្មេងដែលបានខិតខំប្រឹងប្រែងជួយឲ្យ Fulham ឈានជើងចូលក្របខ័ណ្ឌ Premier League នៅរដូវកាលនេះរកបានត្រឹមតែ ២គ្រាប់ប៉ុណ្ណោះក្នុងការប្រកួត១៧ លើកចុងក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយកាសែត Mirror អះអាងថា Spurs នៅតែមានជំនឿលើកីឡាករវ័យ ១៨ឆ្នាំ ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការដេញថ្លៃរដូវក្តៅនេះ។

កីឡាករឆ្នើមខាងឆ្វេងរូបនេះនឹងផុតកុងត្រានៅឆ្នាំ២០២០ ហើយនៅមិនទាន់យល់ព្រមនឹងលក្ខខណ្ឌថ្មីជាមួយក្លិបនៅឡើយ។ Fulham នឹងបន្តកិច្ចពិភាក្សាជាមួយកីឡាករល្បឿនលឿនមួយនេះក្នុងប៉ុន្មានខែខាងមុខ ប៉ុន្តែបើការចរចារបរាជ័យនោះក្លិបនឹងកាត់ថ្លៃ ៥០លានអឺរ៉ូសម្រាប់ក្រុមណាដែលចង់បាន។



ម៉្យាងវិញទៀតមិនត្រឹមតែក្រុមមាន់ខ្នាយមាសចង់បាននោះទេ Manchester United និង Paris Saint-Germain ក៏ត្រូវបានគេដឹងដែរថាចង់នាំយក Sessegnon ដើម្បីមកប្រកួតប្រជែងនាពេលអណាគត៕ 


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball