trollkhmer news

ការប្រគំតន្រ្តី Tiger Street Football Festival 2019 ចូលរួមទស្សនាលើសពីការរំពឹងទុកនៅភ្នំពេញ

ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១២:០៨

ការប្រគំតន្រ្តី Tiger Street Football Festival 2019 ចូលរួមទស្សនាលើសពីការរំពឹងទុកនៅភ្នំពេញ

ភ្នំពេញ៖ ការប្រគំតន្រ្តីដ៏ធំនៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 លើកទី៧ ប្រចាំមណ្ឌលភ្នំពេញលើសពីការំពឹងទុករាជធានីភ្នំពេញ ដោយមានការចូលរួមទស្សនា យ៉ាងច្រើនពីបងប្អូនប្រជាពលរដ្ឋនៅរស់រាជធានីភ្នំពេញ ក្រោយពីពិធីប្រកាសក្រុមជើងឯករួចជាស្ថាពរ។



ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលមកពីបណ្តាខណ្ឌផ្សេងៗ នៅក្នុងរាជធានីភ្នំពេញបាននាំគ្នាមកចូលរួមកម្មវិធីពិសេសរបស់ស្រាបៀរថៃហ្គ័រ ជាលក្ខណៈគ្រួសារ និងមិត្តភ័ក្តិនៅផ្តុំគ្នារង់ចាំទស្សនាកម្មវិធីនេះ ដោយអ្នកខ្លះទទួលទានស្រាបៀរថៃហ្គ័រ ដែលបានទិញពីស្តង់ស្រាបៀរថៃហ្គ័រ ដែលលក់ក្នុងតម្លៃប្រូម៉ូសិនពិសេស រីឯអ្នកខ្លះទៀតជជែកគ្នាលេងយ៉ាងសប្បាយរីករាយ ព្រមទាំងក្លិបទឹកកកដ៏ពេញនិយមដែលមានទស្សនិកជននៅរាជធានីភ្នំពេញចូលរួមទស្សនារាប់ពាន់នាក់។



ការប្រគំតន្ត្រីនេះ មានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជាដូចជា កញ្ញា សុគន្ធ នីសា លោក ណុប បាយ៉ារិទ្ធ លោក ដួង វីវៈសិដ្ឋ លោក ស្តេប កញ្ញា រ៉េត ស៊ូហ្សាណា និងឌីជេ និងតារាជាច្រើនរូបទៀតដែលបានច្រៀងបទមនោសញ្ចេតនាផង និងបទញ៉ាក់ជាច្រើនបទ ដែលបានធ្វើឲ្យអ្នកចូលរួម មានអារម្មណ៍សប្បាយរីករាយក្រៃលែង ជាពិសេសរាំកម្សាន្ត ច្រៀងតាម និងស្រែកហ៊ោគ្រប់គ្នា ពេញមុខឆាកតន្រ្តី យ៉ាងកក្រើករាជធានីភ្នំពេញនាត្រីកាលនោះ។



ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង ៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង ៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ!


ប្រែសំរួលដោយ : TK