trollkhmer news
BLACKPINK នឹងវិលត្រលប់មកវិញនៅចុងខែមីនា ជាមួយអាល់ប៊ុមថ្មីខ្នាតតូច ដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល
ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១១:០៩

ក្រុមចម្រៀង BLACKPINK នឹងចេញអាល់ប៊ុមថ្មី នៅចុងខែមីនានេះ ហើយអាល់ប៊ុមថ្មីរបស់ពួកគេ នឹងជាអាល់ប៊ុមខ្នាតតូច។ របាយការណ៍ថ្មីៗនេះ បានឱ្យដឹងថា BLACKPINK នឹងថតវីដេអូបទចម្រៀងថ្មីខ្លះរបស់ពួកគេនៅសប្ដាហ៍នេះ ដោយភាពស្ងៀមស្ងាត់ជាទីបំផុត ដើម្បីឱ្យប្រាកដថា ការចេញនឹងធ្វើឱ្យមានភាពភ្ញាក់ផ្អើល។

BLACKPINK បានចេញទៅផ្សព្វផ្សាយ នៅសហរដ្ឋអាមេរិក ដោយរួមមានការសម្ដែងនៅ Good Morning America និង the Late Show ជាមួយនឹងលោក Steven Colbert និងការសហការគ្នាជាមួយក្រុមហ៊ុន Little Mix's Jade។ ពួកគេក៏នឹងសម្តែងនៅ Coachella ផងដែរ ហើយនឹងចាប់ផ្តើមសម្ដែងនៅទ្វីបអាមេរិកខាងជើង និងទ្វីបអឺរ៉ុបនៅក្នុងខែមេសា៕

ប្រែសំរួលដោយ : TK
ប្រភព : koreaboo
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត