trollkhmer news

ប៉ូលិសក្រុងសេអ៊ូល ស្នើសុំដីកាចាប់ខ្លួន Jung Joon Young ជាផ្លូវការណ៍

ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១០:៤០

ប៉ូលិសក្រុងសេអ៊ូល ស្នើសុំដីកាចាប់ខ្លួន Jung Joon Young ជាផ្លូវការណ៍

នៅព្រឹក ថ្ងៃទី១៨ ខែមីនា អង្គភាពស៊ើបអង្កេតតំបន់របស់ទីភ្នាក់ងារប៉ូលិសក្រុងសេអ៊ូលនឹងស្នើសុំដីកាចាប់ខ្លួន Jung Joon Young អំពីបទរំលោភលើច្បាប់ស្ដីពីអំពើហិង្សាឧក្រិដ្ឋកម្មផ្លូវភេទ។ ក៏មានសេចក្ដីរាយការណ៍ផងដែរថា បច្ចុប្បន្នប៉ូលិសមិនមានគម្រោងស្នើសុំដីកាចាប់ខ្លួន Seungri អតីតសមាជិកក្រុម Big Band ទេ។



ត្រឡប់ទៅកាលពីថ្ងៃទី១៥ ខែមីនា ប៉ូលិសបានវាយឆ្មក់ និងរឹបអូសភស្តុតាងពីផ្ទះ និងឡានរបស់ Jung Joon Young ហើយបន្ទាប់ពីស្រាវជ្រាវ មានសេចក្ដីរាយការណ៍ថា ទទួលបានភស្តុតាងបន្ថែមទៀត ដើម្បីចោទប្រកាន់ប្រឆាំងនឹង Jung Joon Young។



Jung Joon Young ត្រូវបានគេស៊ើបសួររយៈពេល ២១ម៉ោង ដែលធ្វើឡើងកាលពីថ្ងៃទី១៤ ខែមីនា ពីម៉ោង ១០ព្រឹកដល់ថ្ងៃទី១៥ ខែមីនា វេលាម៉ោង ៧ព្រឹក។ គេក៏មានវត្តមានសម្រាប់ការស៊ើបសួររយៈពេល ៥ម៉ោងបន្ថែមទៀតចាប់ពីថ្ងៃទី១៧ ខែមីនា ចាប់ពីម៉ោង១១យប់ដល់ថ្ងៃទី១៨ ខែមីនា វេលាម៉ោង ៤ព្រឹក ផងដែរ៕


ប្រែសំរួលដោយ : TK

ប្រភព​ : koreaboo