trollkhmer news

ឥណ្ឌា និងប៉ាគីស្ថាន ប៊ិសផ្ទុះសង្គ្រាម បាញ់មីស៊ីលដាក់គ្នា កាលពីខែមុន

ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១០:០១

ឥណ្ឌា និងប៉ាគីស្ថាន ប៊ិសផ្ទុះសង្គ្រាម បាញ់មីស៊ីលដាក់គ្នា កាលពីខែមុន

កាលពីខែមុន ជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន បានឈានដល់គ្រប់គ្រងលែងបាន ហើយមានតែអន្តរាគមន៍ពីសំណាក់មន្រ្តីអាមេរិកប៉ុណ្ណោះ ក្នុងនោះមានទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton ដើម្បីកុំឱ្យជម្លោះកាន់តែរីកធំឡើង។ នេះបើយោងតាមប្រភព៥ ដែលបានដឹងពីព្រឹត្តិការណ៍នេះ។



យោងតាមអ្នកការទូតលោកខាងលិច និងប្រភពរដ្ឋាភិបាលនៅក្រុងញូវដេលី, អ៊ីស្លាម៉ាបាដ និងទីក្រុងវ៉ាស៊ីនតោនបាននិយាយថា កាលពីខែមុន ឥណ្ឌា បានគំរាមថា នឹងបាញ់មីស៊ីលយ៉ាងហោចណាស់ ៦គ្រាប់ដាក់ប៉ាគីស្ថាន ហើយក្រុងអ៊ីស្លាម៉ាបាដ បាននិយាយថា ខ្លួននឹងឆ្លើយតបជាមួយនឹងការវាយប្រហារមីស៊ីលរបស់ខ្លួន ៣ដង។



ភាពតានតឹង និងការគំរាមកំហែងបង្កើតសង្គ្រាមរវាងប្រទេស ដែលមាននុយក្លេអ៊ែរទាំងពីរ បង្ហាញថា តំបន់កាស្មៀរដែលរដ្ឋទាំងពីរទាមទារ គឺជាស្នូលនៃជម្លោះរបស់ពួកគេ នៅតែជាចំណុចក្ដៅបំផុតរបស់ពិភពលោក។

យ៉ាងណាក៏សង្រ្គាមពាក្យសំដីនេះ មិនបានហួសពីការគំរាមកំហែងឡើយ ហើយមិនមានការលើកឡើងថា មីស៊ីលទាំងនោះ លើសពីសព្វាវុធធម្មតានោះទេ ប៉ុន្តែពួកគេបានបង្កើតភាពរន្ធត់នៅក្នុងរង្វង់មន្រ្តីនៅទីក្រុងវ៉ាស៊ីនតោន ប៉េកាំង និងទីក្រុងឡុង៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters