trollkhmer news

Everton ធ្វើឲ្យ Chelsea ខកចិត្តឡើងទៅលេខ៤ ក្រោយឈ្នះ ២-០ នៅកីឡដ្ឋាន Goodison Park

ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ០៩:៥១

 Everton ធ្វើឲ្យ Chelsea ខកចិត្តឡើងទៅលេខ៤ ក្រោយឈ្នះ ២-០ នៅកីឡដ្ឋាន Goodison Park
  
អង់គ្លេស៖ ក្លិប Everton បានបន្ធូរកម្តៅកៅអីរបស់គ្រូបង្វឹក Marco Silva និងបានធ្វើឱ្យក្តីសង្ឃឹម Top4 របស់ Chelsea ខកចិត្តជាមួយនឹងជ័យជម្នះ ២-០ នៅកីឡដ្ឋាន Goodison Park។



កីឡាករ Richarlison និង Gylfi Sigurdsson របស់ Everton រកបានម្នាក់ ១គ្រាប់ ដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះទទួលជ័យជម្នះជាលើកទី២ ក្នុងការប្រកួតនៅ Premier League ចំនួន ៩លើកនៅក្នុងផ្ទះ។ ក្រុមភ្ញៀវខំសម្រុកយ៉ាងខ្លាំងណាស់់ដែរ តែរនាំងការពាររបស់ក្រុមម្ចាស់ផ្ទះពិតជារឹងមាំមិនអាចបំបែកបាន។



ហើយនេះជាការបរាជ័យលើកដំបូងសម្រាប់ក្រុមតោខៀវ Chelsea ចាប់តាំងពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ EFL និងធ្វើឲ្យក្រុមគេនៅតែមានគម្លាត ៣ពិន្ទុពីក្រុមលេខ៤ Arsenal ខណៈដែលការប្រកួតនៅសេះសល់តែ ៨ទៀតប៉ុណ្ណោះ៕