trollkhmer news

​ជនជាតិជប៉ុន២នាក់ ប្លន់សម្លាប់ម្ចាស់រថយន្ដតាក់ស៊ី នៅស្រុកពួក ខេត្តសៀមរាប

ថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ០៨:៥៧

​ជនជាតិជប៉ុន២នាក់ ប្លន់សម្លាប់ម្ចាស់រថយន្ដតាក់ស៊ី នៅស្រុកពួក ខេត្តសៀមរាប

សៀមរាប៖​ ជនជាតិជប៉ុន២នាក់ បានធ្វើសកម្មភាពចាក់សម្លាប់បុរសជនជាតិខ្មែរ ដែលជាអ្នកបើកបររថយន្ដតាក់ស៊ី ដើម្បីប្លន់យករថយន្ដ។ ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប។



លោក ហួត សុធី ស្នងការរង នគរបាលខេត្តសៀមរាប បានថ្លែងឲ្យដឹងថា ​បន្ទាប់ពីជនសង្ស័យទាំងពីរនាក់នេះ បានធ្វើសកម្មភាពចាក់សម្លាប់ទៅលើជនរងគ្រោះរួច ម្ចាស់រថយន្តក៏បានព្យាយាមបើករថយន្តរបស់ខ្លួន ទៅរកឲ្យគេជួយ តែមិនអាចជួយបានទេ ព្រោះម្ចាស់រត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។



យ៉ាងណាមិញរហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងតែបន្ដស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ និងបន្តសាកសួរជនជាតិជប៉ុនទាំងពីរនាក់ នៅស្នងការដ្ឋាននគរបាល ក្រុងសៀមរាប នៅថ្ងៃស្អែកបន្ត។ 



ដោយឡែកស្នងការនគរបាលខេត្តសៀមរាប​ លោកឧត្តមសេនីយ៍ត្រី​ ទិត្យ​ ណារ៉ុង​ មិនទាន់អាចបញ្ជាក់បានឲ្យលម្អិតនោះឡើយ​ ដោយស្ថិតក្រោមការស្រាវជ្រាវបន្តទៀត​ ហើយម្យ៉ាងពាក់ព័ន្ធនិងជនបរទេសទៀតផង។






ប្រភព​ : freshnews