trollkhmer news

ខ្សែប្រយុទ្ធ Spur លុបចោលការបង្ហោះទាំងអស់ដែលពាក់ព័ន្ធនឹង Jung Joon Young ពី Instagram ក្រោយតារាកូរ៉េររូបនេះមានរឿងអាស្រូវផ្លូវភេទ

ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១២:០៥

ខ្សែប្រយុទ្ធ Spur លុបចោលការបង្ហោះទាំងអស់ដែលពាក់ព័ន្ធនឹង Jung Joon Young ពី Instagram ក្រោយតារាកូរ៉េររូបនេះមានរឿងអាស្រូវផ្លូវភេទ

កូរ៉េខាងត្បូង៖ តារាបាល់ទាត់ដ៏ល្បីល្បាញ Son Heung Min ត្រូវបានគេស្គាល់ថា ជាមិត្តភក្តិរបស់ Jung Joon Young បន្ទាប់ពីពួកគេបានជួបគ្នាពីរដង ដោយសារតែការចាប់អារម្មណ៍លើកីឡារបស់ Jung Joon Young។



ស្របពេល រឿងអាស្រូវរបស់ Jung Joon Young បន្ដបង្ហាញកាន់តែច្បាស់ឡើងៗ Son Heung Min បានលុបចោលការបង្ហោះរបស់គេទាំងអស់ចេញពីទំព័រ Instagram របស់ខ្លួន។ គេ Unfollow Jung Joon Young ហើយបានលុបរូបថតទាំងអស់ដែលគេបានបង្ហោះជាមួយគ្នា។



Son Heung Min និង Jung Joon Young បានជួបគ្នាជាលើកដំបូងតាមរយៈការផ្សាយមួយដែលពួកគេមិនយូរប៉ុន្មាន បានក្លាយជាមិត្តភក្តិដោយសារតែ Jung Joon Young ជាអ្នកគាំទ្រកីឡា។ ពួកគេធ្លាប់ផ្ញើសារគាំទ្រគ្នាទៅវិញទៅមក និងបានបង្ហោះរូបភាពថតរួមគ្នានៅលើទំព័រ Instagram រៀងៗខ្លួនទៀតផង។



Son Heung-min គឺជាកីឡាករបាល់ទាត់មានទេពកោសល្ យដែលបច្ចុប្បន្នលេងជាខ្សែបម្រើស្លាប ឬខ្សែប្រយុទ្ធឱ្យក្លិប Tottenham Hotspur នៃក្របខ័ណ្ឌ Premier League។ ហើយគេក៏ជាប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងផងដែរ៕


ប្រែសំរួលដោយ : TK

ប្រភព​ : koreaboo