trollkhmer news

កូរ៉េខាងជើង អាចផ្អាកការចរចាជាមួយជើងកាងអាមេរិក និងពិចារណាសាកល្បងនុយក្លេអ៊ែរឡើងវិញ

ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១១:៤៧

កូរ៉េខាងជើង អាចផ្អាកការចរចាជាមួយជើងកាងអាមេរិក និងពិចារណាសាកល្បងនុយក្លេអ៊ែរឡើងវិញ

យោងតាមរបាយការណ៍ពីរដ្ឋធានីរបស់កូរ៉េខាងជើង អ្នកការទូតជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃសុក្រថា កូរ៉េខាងជើងកំពុងពិចារណាផ្អាកការចរចារជាមួយសហរដ្ឋអាមេរិក ហើយពិចារណាឡើងវិញនូវការធ្វើតេស្តសាកល្បងមីស៊ីល និងនុយក្លេអ៊ែរប្រសិនបើក្រុងវ៉ាស៊ីនតោនមិនធ្វើសម្បទានទេ។



រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយថា សហរដ្ឋអាមេរិកចង់បន្តការចរចាជាមួយកូរ៉េខាងជើង ហើយរំពឹងថា មេដឹកនាំគីមជុងអ៊ុន នឹងរក្សាសន្យាដោយមិនសាកល្បងនុយក្លេអ៊ែរ និងមីស៊ីល។ យ៉ាងណាក៏ដោយ លោក Pompeo មិនបានផ្តល់សញ្ញាណាមួយនៃឆន្ទៈរបស់អាមេរិក ដើម្បីបន្ទន់ជំហររបស់ខ្លួនក្ នុងការទាមទារឱ្យកូរ៉េខាងជើងបោះបង់អាវុធនុយក្លេអ៊ែរនោះទេ។



អនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បានស្តីបន្ទោសក្រុមមន្ត្រីកំពូលរបស់អាមេរិក ចំពោះភាពគ្មានលទ្ធផលផ្លែផ្កានៃកិច្ចប្រជុំកំពូល កាលពីខែមុនរវាងលោកគីម និងលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រំា នាទីក្រុងហាណូយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី និងសារព័ត៌មាន Associated Press បានរាយការណ៍៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters