trollkhmer news

Barcelona ដាក់គោលដៅលើខ្សែប្រយុទ្ធរបស់ក្លិប​ Celta Vigo នៅរដូវក្តៅនេះ

ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១១:៤០

 Barcelona ដាក់គោលដៅលើខ្សែប្រយុទ្ធរបស់ក្លិប​ Celta Vigo នៅរដូវក្តៅនេះ
 
អេស៉្បាញ៖ ខ្សែប្រយុទ្ធរបស់ក្លិប Celta Vigo កីឡាករ Maxi Gomez គឺជាគោលដៅមួយរបស់ Barcelona សម្រាប់រដូវក្តៅនេះ ខណៈដែលពួកគេសម្លឹងមើលការពង្រឹងនៅតំបន់ប្រយុទ្ធមុនរដូវកាលក្រោយ។



ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះ គឺជាកីឡាករដែលក្រុមកាតាឡានបានសម្លឹងឃើញយូរមកហើយ ពួកគេមានការស្ងើចសរសើរកីឡាកររូបនេះជាខ្លាំង។ កីឡាករអន្តរជាតិអ៊ុយរូហ្គាយមួយនេះអាចមានតំលៃទិញផ្ដាច់កុងត្រា ៥០លានអឺរ៉ូ ប៉ុន្តែបើក្លិប Celta ត្រូវធ្លាក់ទៅលេងនៅលីហ្គទី២របស់អេស៉្បាញ នោះតម្លៃលុយក៍ធ្លាក់ទៅតាមហ្នឹងផងដែរ។



បច្ចុប្បន្ន Barcelona មានកីឡាករទ្វីបអាមេរិចខាងត្បូង ៣នាក់រួចមកហើយ ដូចជា Arthur, Arturo Vidal និង Malcom ដូច្នេះពួកគេនឹងត្រូវលក់កីឡាករម្នាក់ក្នុងចំណោមកីឡាករទាំងនេះដើម្បីទុកកន្លែងឲ្យខ្សែប្រយុទ្ធលេខ៩ របស់ក្លិប Celta៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca