trollkhmer news

Taylor Swift, Katy Perry, Tiffany ទទួលបានការចាប់អារម្មណ៍ខ្លាំង ខណៈបង្ហាញខ្លួនលើកម្រាលព្រំក្រហម

ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១១:៣០

Taylor Swift, Katy Perry, Tiffany ទទួលបានការចាប់អារម្មណ៍ខ្លាំង ខណៈបង្ហាញខ្លួនលើកម្រាលព្រំក្រហម

បរទេស៖ ថ្មីៗនេះ ព្រឹត្តិការណ៍ការប្រគល់ពានរង្វាន់ប្រចាំឆ្នាំ iHeartRadio Music Awards បានប្រារព្ធធ្វើឡើងនៅឯរោងមហោស្រព Microsoft រដ្ឋ Los Angeles ដោយមានវត្តមានតារាប្រុសស្រីអន្តរជាតិល្បីៗជាច្រើនដួង បាននាំគ្នាអញ្ជើញចូលរួមជាកិត្តិយសយ៉ាងកុះករ។



នៅក្នុងព្រឹត្តិការណ៍នេះផងដែរ សម្រាប់វត្តមានរបស់តារាស្រីអន្តរជាតិល្បីៗដូចជា Taylor Swift, Katy Perry, Tiffany Young បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើរូបសម្រស់ ការតុបតែងខ្លួន ចូលរួមក្នុងព្រឹត្តិការណ៍ កម្រាលព្រំក្រហមមួយនេះរបស់ពួកគេ។



ជាមួយនឹងឈុតសម្លៀកបំពាក់រចនាម៉ូដថ្មី សក្ដិសមយ៉ាងស្រស់ស្អាតរបស់ពួកគេ ពិតជាធ្វើឲ្យបណ្ដាលក្រុមអ្នកគាំទ្រ ផ្ដោតការចាប់អារម្មណ៍ លើភាពទាក់ទាញរបស់តារាស្រីអន្តរជាតិទាំង ៣ដួងនេះយ៉ាងខ្លាំង៕








ប្រែសំរួលដោយ : TK

ប្រភព​ : kenh14