trollkhmer news

អតីតប្រធានក្រុមជម្រើសជាតិអ៊ីតាលី លោក Cannavaro ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ចិន

ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១០:១៥

អតីតប្រធានក្រុមជម្រើសជាតិអ៊ីតាលី លោក Cannavaro ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ចិន

អង់គ្លេស៖ 
អតីតប្រធានក្រុមជម្រើសជាតិអ៊ីតាលី លោក Fabio Cannavaro ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ប្រទេសចិនជំនួស លោក Marcello Lippi ។



អតីតខ្សែការពាររបស់ក្រុម Parma , Real Madrid និង Juventus នឹងបន្តគ្រប់គ្រងក្រុម Guangzhou Evergrande របស់ក្របខ័ណ្ឌចិន Super League បើទោះបីជាត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ប្រទេសចិនក៍ដោយ។

ហើយលោក Lippi ដែលបានលាឈប់ពីតំណែងគ្រូបង្វឹក បន្ទាប់ពីធ្លាក់វគ្គ ១/៤ នៅ Asian Cup កាលពីខែមករា ក៍នឹងបន្តធ្វើជាទីប្រឹក្សាឲ្យក្រុមជម្រើសចិន។ លោក Cannavaro ដែលបានឈ្នះការប្រកួត World Cup កាលពី ២០០៦ នឹងត្រូវដឹកនាំការប្រកួតលើកដំបូងប៉ះថៃក្នុងការប្រកួត China Cup នៅថ្ងៃទី២១ ខែមីនា៕




ប្រែសំរួលដោយ : TK

ប្រភព​ : BBC