trollkhmer news

Sevilla បណ្តេញគ្រូបង្វឹកចេញ ១ថ្ងៃ ក្រោយធ្លាក់ចេញពីក្របខ័ណ្ឌ Europa League

ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ០៩:៥៧

Sevilla បណ្តេញគ្រូបង្វឹកចេញ ១ថ្ងៃ ក្រោយធ្លាក់ចេញពីក្របខ័ណ្ឌ Europa League

អេស៉្បាញ៖ Sevilla បានបណ្តេញគ្រូបង្វឹកលោក Pablo Machin មួយថ្ងៃ បន្ទាប់ពីពួកគេបានធ្លាក់ចេញពីក្របខ័ណ្ឌ Europa League ដោយក្លិប Slavia Prague ។



ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Europa League ៥សម័យកាលបានរងបរាជ័យក្រោមថ្វីជើងក្រុមមកពីសាធារណរដ្ឋឆេក ដោយគ្រាប់បាល់ស៊ុតបញ្ចូលទីបន្ថែមម៉ោងរបស់កីឡាករ Ibrahim Traore នៅក្នុងនាទីទី១១៩ ដែលបានធ្វើឱ្យពួកគេចាញ់ក្នុងលទ្ធផលសរុប ៦-៥ ។ ដោយក្រុមនៅអេស៉្បាញគិតថា លទ្ធផលល្អកាន់តែខ្សត់ខ្សោយជាច្រើនសប្តាហ៍កន្លងមក ក៍សម្រេចចិត្តបណ្តេញលោក Machin តែម្ដងទៅ ស្របពេលក្លិបនេះស្ថិតនៅលំដាប់ទី៦ ក្នុងក្របខ័ណ្ឌ La Liga ដែលត្រូវការ ៥ពិន្ទុដើម្បីរកកៅអីនៅ Champions League  រដូវកាលក្រោយ។



គួរបញ្ជាក់ផងដែរថា ចាប់តាំងពីអតីតគ្រូបង្វឹក លោក Unai Emery បានចាកចេញពីក្លិបកាលពីខែមិថុនាឆ្នាំ ២០១៦ Sevilla បានប្ដូរអ្នកចាត់ការទូទៅអស់បួនរូបហើយ៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC