trollkhmer news

Solskjaer ថា ManUtd អាចធ្វើបានទាំងអស់នៅក្នុង Champions League បន្ទាប់ពីប៉ះ Barcelona ក្នុងវគ្គ ១/៤

ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ០៩:៣៦

Solskjaer ថា ManUtd អាចធ្វើបានទាំងអស់នៅក្នុង Champions League បន្ទាប់ពីប៉ះ Barcelona ក្នុងវគ្គ ១/៤

អង់គ្លេស៖ 
លោក Ole Gunnar Solskjaer ជឿជាក់ថា ក្រុមរបស់គាត់អាចធ្វើបានទាំងអស់នៅក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីត្រូវប៉ះ Barcelona ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។



ការចាប់ឆ្នោតកាលពីយប់មិញរួចទៅហើយ គឺក្រុមរបស់លោក Solskjaer នឹងត្រូវត្រលប់ទៅលេងនៅ  Nou Camp ដែលជាកន្លែងរូបលោកទាត់បញ្ជូលទីចុងម៉ោង ជួយឲ្យក្រុមបិសាចក្រហមឈ្នះក្របខ័ណ្ឌ Champions League កាលពីឆ្នាំ ១៩៩៩។ បើសិនជា ManUtd  អាចឡើងទៅវគ្គបន្ទាប់ នោះនឹងជួប Liverpool ឫ Porto នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។



Solskjaer បាននិយាយថា៖ "ខ្ញុំគិតថា អ្នករាល់គ្នាគួរតែឃើញ យើងលេងពេលប៉ះនឹង Paris St-Germain រួចមកហើយ ក្រុមយើងអាចផ្ដួលក្រុមខ្លាំងនៅលើកំពូលតារាងលីហ្គបារាំងបាន។ មកដល់វគ្គ ៨ក្រុមនេះហើយ ក្រុមណាក៏អាចផ្តួលក្រុមណាបានដែរ ហើយក៍មិនខ្វល់ថា ក្រុមគេខ្លាំងយ៉ាងណាដែរ តែយើងត្រូវពង្រឹងក្រុមខ្លួនឯងឲ្យរឹងមាំ " ៕




ប្រែសំរួលដោយ : TK

ប្រភព​ : BBC