trollkhmer news

Rabiot ចេញបដិសេធរឿង PSG ផ្អាកសកម្មភាពរបស់លោកទាំងអស់ជាមួយក្លិប

ថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៤:២៦

Rabiot ចេញបដិសេធរឿង PSG ផ្អាកសកម្មភាពរបស់លោកទាំងអស់ជាមួយក្លិប
 
បារំាង៖ យោងតាមសារព័ត៌មាន L'Equipe បានឲ្យដឹងថា កីឡាករ Rabiot ត្រូវបានពិន័យរហូតដល់ថ្ងៃទី២៧ ខែមីនា សម្រាប់ឥរិយាបថរបស់គាត់ ក្រោយពី PSG ធ្លាក់ចេញពី Champions League ក្រោមថ្វីជើង Manchester United ។



ក្រុមម្ចាស់ជើងឯកបារាំងបានលើកឡើងពីហេតុផលសំខាន់២ ចំពោះករណីពិន័យនេះ៖ ទី១ គឺការ Like វីដេអូអបអរសាទររបស់ Patrice Evra នៅលើ Instagram និងទី២ កាមេរ៉ាចាប់បានកីឡាកររូបនេះកំពុងរាំក្នុងសប្បាយរីករាយក្នុងក្លិបរាត្រីមួយកន្លែង ខណៈពេលក្លិបរបស់ខ្លួនកំពុងចាញ់។ ម៉្យាងវិញទៀត Rabiot ត្រូវបាននិយាយយ៉ាងទូលំទូលាយថា នឹងអាចចូលរួមជាមួយ Barcelona នៅរដូវក្តៅនេះ ដោយឥតតម្លៃខ្លួន ផងនោះទើបក្រុមយក្សបារាំងមិនសូវដាក់កីឡាកររូបនេះចូលលេង ១១នាក់ដំបូង។ 
 


Rabiot ក៏បានចេញមកបកស្រាយថា៖ " មិនមែនមានន័យថា ខ្ញុំកំពុងលាក់បាំងរឿងនេះទេ ខ្ញុំនៅតែមានវត្តមានក្នុងក្លិប។ ប្រសិនបើខ្ញុំជាប់ ១១នាក់ ខ្ញុំនឹងទៅចូលរួមលេង។ ខ្ញុំតែងតែជាកីឡាកររបស់ក្លិបជានិច្ច។ ក្លិបធ្លាក់ចេញពីក្របខ័ណ្ឌ Champions League វាជាការខកចិត្តដ៍ធំ "៕



ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball