trollkhmer news

Cech ថា ប្រសិនបើ Arsenal ឈ្នះ Europa League នឹងក្លាយជាការបញ្ចប់ដ៏ល្អឥតខ្ចោះចំពោះអាជីពរបស់ខ្លួន

ថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១១:៣៥

Cech ថា ប្រសិនបើ Arsenal ឈ្នះ Europa League នឹងក្លាយជាការបញ្ចប់ដ៏ល្អឥតខ្ចោះចំពោះអាជីពរបស់ខ្លួន

អង់គ្លេស៖ Petr Cech បាននិយាយថា ប្រសិនបើឈ្នះពានរង្វាន់ Europa League ជាមួយ Arsenal នឹងក្លាយជាការបញ្ចប់ដ៏ល្អឥតខ្ចោះចំពោះអាជីពរបស់លោក។



អ្នកចាំទីវ័យ ៣៦ឆ្នាំដែលនឹងចូលនិវត្តន៍នៅចុងបញ្ចប់នៃរដូវកាលនេះ បានបាត់បង់តំណែងរបស់គេក្នុងក្របខ័ណ្ឌ Premier League ទៅឱ្យ Bernd Leno ប៉ុន្តែបានចាប់ផ្តើម ៦ប្រកួតក្នុងក្របខ័ណ្ឌ Europa League ក្នុងការប្រកួតរបស់ Arsenal រហូតមកដល់វគ្គ  ៨ក្រុមចុងក្រោយនេះ។



Cech បានប្រាប់គេហទំព័ររបស់ Arsenal ថា៖  « ក្តីសុបិន្តរបស់ខ្ញុំកំពុងតែដើរបន្តទៀតហើយ ហើយក្តីសុបិន្តនេះគឺការចូលនិវត្តន៍ជាមួយនឹងពានរង្វាន់មួយនៅក្នុងដៃ។ មានផ្លូវដ៏វែងឆ្ងាយ និងលំបានដើម្បីឈ្នះពាន ប៉ុន្តែជាមួយនឹងទម្រង់លេងបែបនេះ យើងអាចមានសង្ឃឹមប្រកួតប្រជែងជាមួយក្លិបដ៍ទៃទៀតបាន » ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball