trollkhmer news

កូរ៉េខាងជើង កំពុងពិចារណាផ្អាកការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក

ថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១១:១៥

កូរ៉េខាងជើង កំពុងពិចារណាផ្អាកការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក

យោងតាមទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ី លោកអនុរដ្ឋមន្រ្តីការបរទេស Choe Son Hui បាននិយាយកាលពីថ្ងៃសុក្រថា កូរ៉េខាងជើងកំពុងពិចារណាផ្អាកការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។



សារព័ត៌មានដដែល បានរាយការណ៍ថា កូរ៉េខាងជើងមិនអាចធ្វើតាមការទាមទាររបស់សហរដ្ឋអាមេរិក ឬចូលរួមក្នុងការចរចារ ដែលមានលក្ខខណ្ឌបែបនេះទេ។ លោក Choe បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងព្យុងយ៉ាងរបស់កូរ៉េខាងជើង។



មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន គ្រោងនឹងប្រកាសជាផ្លូវការអំពីជំហររបស់ខ្លួន ទាក់ទងនឹងការចរចាជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមសារព័ត៌មាន TASS ដែលបានដកស្រង់សម្តីលោក Choe៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters