trollkhmer news

គ្រាន់តែចូលដឹកនាំវិញភ្លាម Zidane ទិញខ្សែការពារមួយភ្លែត!

ថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១០:៥២

គ្រាន់តែចូលដឹកនាំវិញភ្លាម Zidane ទិញខ្សែការពារមួយភ្លែត!

អេស៉្បាញ៖ Real Madrid បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កីឡាករ Militao វ័យ ២១ឆ្នាំ នឹងចូលរួមជាមួយក្លិបយក្សអេស៉្បាញ នៅដំណាច់រដូវកាល ដោយចុះកិច្ចសន្យារយៈពេល ៦ឆ្នាំ។



Real Madrid បាននាំខ្សែការពាររឹងមាំ Militao របស់ក្លិប Porto ដែលត្រូវបានគិតថា នឹងទទួលបានជោគជ័យសម្រាប់ពេលប៉ុន្មានឆ្នាំទៀតនៅឯកីឡដ្ឋាន Santiago Bernabeu ។ នៅពេល Porto បាននាំកីឡាកររូបនេះពីក្លិប Sao Paulo កាលពីខែសីហា ឆ្នាំមុន ពួកគេបានកំណត់តម្លៃផ្ដាច់កុងត្រា ៥០លានអឺរ៉ូ ដែលក្រោយមកត្រូវបានកើនឡើង ៥០ភាគរយដល់ ៧៥លានអ៊ឺរ៉ូនៅក្នុងខែកក្កដា តែមិនមានក្លិបណាហ៊ានទិញ។ ខ្សែការពារវ័យក្មេងរូបនេះ គឺជាកីឡាកររបស់ Real Madrid ចុះកុងត្រាយកមកដំបូង បន្ទាប់ពីការត្រលប់វិញរបស់អ្នកចាត់ការ Zinedine Zidane៕




ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball