trollkhmer news

Unai Emery៖ Arsenal អាចមានលទ្ធភាពឈ្នះពានរង្វាន់ Europa League

ថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១០:២៧

Unai Emery៖ Arsenal អាចមានលទ្ធភាពឈ្នះពានរង្វាន់ Europa League

អង់គ្លេស៖ Unai Emery បាននិយាយថា លោកមានក្តីរំភើបចំពោះការរំពឹងទុកនៃការឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបជាលើកដំបូងរបស់លោកជាមួយ Arsenal ក្រោយពីការទទួលជ័យជម្នះ ៤-៣ លើក្រុម Rennes ដើម្បីឈានទៅប្រកួតវគ្គ ១/៤ នៃក្របខ័ណ្ឌ Europa League ។



កាលពីជើងទីមួយក្នុងទឹកដីប្រទេសបារាំង Arsenal បានភ្លាត់ចាញ់ដល់ទៅ ៣-១ ឯណោះ តែក្រុមកាំភ្លើងធំបានវាយបក ៣គ្រាប់វិញនៅទឹកដីខ្លួនដើម្បីឡើងទៅវគ្គបន្ត។ ក្លិបដែលមានមូនដ្ឋាននៅទីក្រុងឡុងដ៍បានធ្លាក់ត្រឺមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League កាលពីរដូវកាលមុនក្រោមការដឹកនាំរបស់លោក Arsene Wenger តែជំនាន់លោក Emery ដែលបានឈ្នះពាននេះ ៣ដងជាមួយនឹងអតីតក្លិប Sevilla រួចមកហើយនោះ សង្ឃឹមថា នឹងឈ្នះពាននេះជាមួយក្រុមកាំភ្លើងធំក្នុងឆ្នាំនេះ។



Emery បាននិយាយថា៖ “ វគ្គ៨ក្រុមពិតជាសំខាន់ ហើយនឹងមានការលំបាកខ្លាំងណាស់។ ក្របខ័ណ្ឌ Europa League គឺជាឱកាសដ៏ធំធេងមួយសម្រាប់យើងក្នុងការឈានទៅប្រកួត Champions League  ហើយវាក៏ជាពានរង្វាន់មួយផងដែរ។ ខ្ញុំបាននិយាយទៅកាន់កីឡាករថា ខ្ញុំមានក្តីរំភើបចំពោះការប្រកួតប្រជែងនេះ មិនមែនដោយសារតែអាចចូលទៅកាន់ក្របខ័ណ្ឌ Champions League នោះទេ។ យើងអាចមានលទ្ធភាពឈ្នះពានរង្វាន់នេះ” ៕




ប្រែសំរួលដោយ : TK

ប្រភព​ : BBC