trollkhmer news

Arsenal ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ Europa League បន្ទាប់​ពី​វាយ​បក​ជើង​ទី​ពីរ​ឈ្នះ​ក្រុម​ Rennes ៣-០

ថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ០៩:៥៦

 Arsenal ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ Europa League បន្ទាប់​ពី​វាយ​បក​ជើង​ទី​ពីរ​ឈ្នះ​ក្រុម​ Rennes ៣-០

បរទេស​៖ ក្រុម​កាំភ្លើង​ធំ Arsenal បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ Europa League បន្ទាប់​ពី​វាយ​បក​ជើង​ទី​ពីរ​យក​ឈ្នះ​ក្រុម​មក​ពី​បារាំង Rennes ៣-០ កាល​ពី​យប់​មិញ។



ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang រកបាន២គ្រាប់នៅនាទីទី៥ និងនាទី៧២ ហើយ១គ្រាប់ទៀតរកបានដោយ Ainsley Maitland-Niles នៅនាទី១៥ ។ ហើយលោក Unai Emery អ្នកចាត់ការទូទៅរបស់ Arsenal បាននិយាយថា លោកមានក្តីរំភើបចំពោះការរំពឹងទុកដែលទទួលជ័យជម្នះសរុបទាំង២ជើង ៤-៣ លើក្រុម Rennes ដើម្បីឈានទៅប្រកួតវគ្គ ១/៤ នៃក្របខ័ណ្ឌ Europa League ។



សូមបញ្ជាក់ផងដែរថា ៨ក្រុមដែលបានឡើងទៅវគ្គ Quarter Final មានដូចជា៖ Slavia Prague, Arsenal, Chelsea, Frankfurt, Napoli, Benfica, Valencia និង Villarreal៕