trollkhmer news

តោះ​​​ទៅ​លេង​បុណ្យ​ភូមិ! បុណ្យ​ភូមិ​ឆ្នាំនេះ ធ្វើនៅ​វត្តព្រះធាតុ (មានវីដេអូ)

ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៧:០៤

តោះ​​​ទៅ​លេង​បុណ្យ​ភូមិ! បុណ្យ​ភូមិ​ឆ្នាំនេះ ធ្វើនៅ​វត្តព្រះធាតុ (មានវីដេអូ)

ភ្នំពេញ៖ តើបងប្អូនទាំងអស់គ្នា ត្រៀមខ្លួនហើយឬនៅ ដើម្បីទៅលេងបុណ្យភូមិ ក្នុងឆ្នាំ ២០១៩នេះ? ជាការពិតណាស់ បុណ្យភូមិលើកទី៦ ក្នុងឆ្នាំ ២០១៩នេះ នឹងខិតជិតមកដល់នាពេលខាងមុខនេះ ហើយ គឺនៅថ្ងៃ០៥-០៦-០៧ ខែមេសា ដែលមានទីតាំង នៅវត្តព្រះធាតុ ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។



មិនខុសពីសព្វមួយដងឡើយ ជារៀងរាល់ឆ្នាំ កម្មវិធីបុណ្យភូមិដែលតែងតែធ្វើឡើង ក្នុងខែមេសា គៀកនឹងពិធី បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយបុណ្យនេះផងដែរ គឺមានការប្រគំតន្រ្តី លេងល្បែងប្រជាប្រិយខ្មែរ ការសម្តែងនូវសិល្បៈបុរាណខ្មែរ ស្ទើរគ្រប់ទម្រង់ផងដែរ។



ជាការគត់សម្គាល់ មានយុវជន និងបងប្អូនប្រជាជនខ្មែរជាច្រើន កំពុងតែត្រៀមខ្លួនរួមជាស្រេចក្នុងការបង្ហាញ វត្តមាន ដើម្បីបង្កភាពសប្បាយរីករាយ ក្នុងកម្មវិធីបុណ្យភូមិ ប៉ុន្តែបងប្អូនមួយចំនួន នៅមិនទាន់ដឹងនៅឡើយ ថាតើត្រូវធ្វើដំណើរទៅតាមណា ទើបដល់ទីតាំងបុណ្យភូមិ?



បើយោងតាម ផេក «BonnPhum បុណ្យភូមិ» បាន បង្ហាញផ្លូវធ្វើដំណើរ ដើម្បីជាការងាយស្រួល ដល់បងប្អូនប្រជាជន និងយុវជនទាំងអស់ អាចធ្វើដំណើរទៅដល់ បានយ៉ាងរលូនផងដែរ។




ដូច្នេះ សូមទស្សនាវីដេអូបង្ហាញផ្លូវដូចខាងក្រោម៖



ប្រភព​ : khmertalking