trollkhmer news

Jose Mourinho ថា ការវិលត្រលប់ទៅដឹកនាំវិញរបស់ Zidane គឺជាភាពល្អឥតខ្ចោះសម្រាប់ Real Madrid

ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៦:២៦

 Jose Mourinho ថា ការវិលត្រលប់ទៅដឹកនាំវិញរបស់  Zidane គឺជាភាពល្អឥតខ្ចោះសម្រាប់ Real Madrid

បរទេស៖ 
លោក Jose Mourinho បានពណ៌នាពីការវិលត្រលប់ទៅដឹកនាំវិញរបស់  Zidane និង Real Madrid ថា ជាភាពល្អឥតខ្ចោះសម្រាប់ក្រុមយក្សអេស៉្បញ។



ពត៌មានមុនៗបានចុះផ្សាយថា អតីតប្រធានក្លិប លោក Ramon Calderon បានប្រាប់វិទ្យុ Radio Sport ថា លោក Florentino Perez បានជ្រើសយកលោក Mourinho ប៉ុន្តែការដាក់សម្ពាធពីមេដឹកនាំជាន់ខ្ពស់នៅក្នុងទីក្រុងម៉ាឌ្រីដរួមទាំងប្រធានក្រុម Sergio Ramos បានរុញច្រានឲ្យរូបលោកបង្វែរគោលដៅទៅកាន់ Zidane វិញ។



គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ដែលត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹក Manchester United កាលពីខែធ្នូឆ្នាំ ២០១៨ បាននិយាយថា ការវិលត្រលប់របស់ Zidane វាជាផលល្អរបស់ Real Madrid ព្រោះគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះនឹងអាចទាញទឹកចិត្តអ្នកគាំទ្រ និងជួយឲ្យក្រុមមួយនេះមានភាពល្អប្រសើរឡើងវិញនៅរដូវកាលក្រោយបាន៕ ឮ


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball