trollkhmer news

អតីត​តារា​ចម្រៀង មួន មារ៉ា ធ្វើ​ឲ្យ​មហាជន​កោត​សរសើរ តាមរយៈ​​សកម្មភាព​ចូល​រួម​កាយ​សំរាម នៅ​ប្រឡាយ​ទឹក​ស្អុយ​បឹងត្របែក​!

ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៥:៣៦

អតីត​តារា​ចម្រៀង មួន មារ៉ា ធ្វើ​ឲ្យ​មហាជន​កោត​សរសើរ តាមរយៈ​​សកម្មភាព​ចូល​រួម​កាយ​សំរាម នៅ​ប្រឡាយ​ទឹក​ស្អុយ​បឹងត្របែក​!

ភ្នំពេញ៖ ទស្សនិកជន មានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង នៅទឹកចិត្តដ៏ប្រពៃ​ របស់អតីត​តារាចម្រៀង លោក មួន មារ៉ា រួមជាមួយនឹងយុវជន និងយុវតី ជាច្រើនអ្នក បានធ្វើសកម្មភាពល្អក្នុងសង្គម ក្នុងការចូលរួម កាយយកសំរាម​ដែលត្រូវបានមនុស្សមួយចំនួន យកទៅបោះចោល នៅក្នុងទឹកប្រឡាយបឹងត្របែក ដែលសកម្មភាពទាំងអស់នេះ ពិតជាធ្វើឲ្យមហាជន មានការកោតសរសើរ នូវទឹកចិត្តរបស់លោក និងយុវវ័យជាច្រើន ដែលនេះ​ហាក់ពិតជារឿងដ៏ប្រពៃមួយ សម្រាប់មហាជន គួរតែយកគំរូតាម​ និងចូលរួម​ថែរក្សា បរិស្ថានទាំងអស់គ្នា​​។



ភ្ជាប់ជាមួយនឹងរូបភាព ជាច្រើនសន្លឹកដែលបង្ហាញពីសកម្មភាព ជួយសង្គមយ៉ាងសកម្មក្នុងការ កាយសំរាមចេញ ពីប្រឡាយទឹកស្អុយបឹងត្របែក អមនឹងសារ​ដែលអតីត​តារាចម្រៀង លោក មួន មារ៉ា បានបង្ហោះ នៅលើគណនីហ្វេសប៊ុក របស់ខ្លួនថា «ជិះទូកលេងតាមគង្គា យុវជនគ្រប់គ្នា ពុះពារដើម្បីទីក្រុងស្អាត! ​ថ្ងៃនេះបន្ត ថ្ងៃស្អែកបន្ត​ហើយនៅតែបន្ត រហូតដល់ប្រជាពលរដ្ឋ​​យើងយល់អំពីរការចោលសំរាម»



តាមរយៈរូបភាពទាំងអស់នេះ អតីតតារាចម្រៀង ដែលទស្សនិកជនភាគច្រើន ស្គាល់ថាជាម្ចាស់បទ «កាដូឥតន័យ» លោក មួន មារ៉ា និងយុវជន ដែលបានជួយ​ប្រមូលសំរាម ចេញពីក្នុងទឹកលូ ពិតជាបង្ហាញ ឲ្យឃើញនូវទឹកចិត្ត​ដ៏ល្អប្រពៃ ដែលមនុស្សភាគច្រើន សឹងតែមិនអាចធ្វើដូចលោកបានឡើយ៕





ប្រភព​ : freshnews