trollkhmer news

Park Bom កាន់តែធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តខ្លាំង បន្ទាប់ពី MV បទចម្រៀងថ្មី 'Spring' បង្ហាញជាផ្លូវការ(មានវីដេអូ)

ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៤:៤៨

Park Bom កាន់តែធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តខ្លាំង បន្ទាប់ពី MV បទចម្រៀងថ្មី 'Spring' បង្ហាញជាផ្លូវការ(មានវីដេអូ)

កូរ៉េខាងត្បូង៖ ដោយសារតែមានរឿងចម្រូងចម្រាស់កាលពី ៩ឆ្នាំមុនរបស់តារាចម្រៀងស្រី Park Bom និងក្រុមចម្រៀងនារី 2NE1 ត្រូវបានបែកខ្ញែក ទើបបានជាសកម្មភាពរបស់សមាជិកក្រុមម្នាក់ៗ ហាក់ដូចជាមានភាពស្ងៀមស្ងាត់អស់រយៈពេលជាយូរឆ្នាំ។



ប៉ុន្តែកាលពីរសៀលថ្ងៃទី ១៣ ខែមិនា ម្សិលមិញនេះ អតិតសមាជិក 2NE1 តារាចម្រៀងស្រី Park Bom បានវិលត្រឡប់មកវិញជាផ្លូវការជាថ្មីម្ដងទៀត សម្រាប់តន្រ្តីដែលចំណង់ចំណូលចិត្តរបស់នាង ផ្ដើមមកជាមួយនឹងអាល់ប៊ុមទោលដំបូង មានចំណងជើង 'Spring' ដើម្បីពញ្ញាក់អារម្មណ៍ក្រុមអ្នកគាំទ្ររបស់ខ្លួនទាំងអស់ ដោយមានការបង្ហាញរួមគ្នា ជាមួយសមាជិកក្រុម 2NE1 មួយរូបទៀត តារាស្រី Sandara ស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតកម្ម D-Nation។



គិតមកដល់ពេលនេះ គឺមានរយៈពេល ៨ឆ្នាំមកហើយ ដែលតារាស្រីរូបនេះ បានលាក់ខ្លួន ឆ្ងាយពីសិល្បៈកម្សាន្ត ដោយបានបង្ហាញពីអារម្មណ៍យ៉ាងរំភើប ក្នុង MV បទចម្រៀងមួយនេះ ទៅកាន់ក្រុមគាំទ្រទាំងអស់របស់ខ្លួន ដែលទន្ទឹងរង់ចាំជាយូរមកហើយ។



ក្នុងនោះក៏មានការពន្យល់បន្ថែមពីផលិតកម្មខាងលើ ទាក់ទងនឹងរឿងអាស្រូវចម្រូងចម្រាស់កាលពីមុនផងដែរ ទាំងនោះគឺគ្រាន់តែជារឿងអតីតកាល ដើម្បីជៀសវាងការសួរសំណួរអ្វីដែលទាក់ទង។ 




ប្រែសំរួលដោយ : TK

ប្រភព​ : kenh14