trollkhmer news

Lewandowski មានការខឹងនឹងក្បួនទប់របស់ Bayern ក្រោយធ្លាក់ចេញពី Champions League

ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៩ ម៉ោង ១៤:៤៦

 Lewandowski មានការខឹងនឹងក្បួនទប់របស់ Bayern ក្រោយធ្លាក់ចេញពី  Champions League

បរទេស៖ 
លោក Robert Lewandowski មានអារម្មណ៍ថា Bayern Munich មិនបានព្យាយាមវាយសម្រុកគ្រប់គ្រាន់ទៅលើគូប្រកួត ខណៈដែលក្រុមយក្សរបស់អាល្លឺម៉ង់ត្រូវបានផ្តួលចេញពីក្របខ័ណ្ឌ Champions League ដោយ Liverpool ។



បន្ទាប់ពីការប្រកួតស្មើមួយនៅលើទឹកដី Anfield កាលពីខែកុម្ភៈ Bayern ដែលជាម្ចាស់ជើងឯក Bundesliga បានធ្លាក់ចេញពី UCL ក្នុងទឹកដីខ្លួនឯង បន្ទាប់ពីចាញ់ក្រុមភ្ញៀវក្នុងលទ្ធផល ៣-១។ កីឡាករសញ្ជាតិប៉ូឡូញមានអារម្មណ៍ថា ក្រុមខ្លួនគួរលេងក្បួនប្រយុទ្ធជាជាងលេងទប់ជាមួយក្រុម Jurgen Klopp នៅកីឡដ្ឋាន  Allianz Arena។ ខណៈដែល Bayern ធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ដែលជាការចាកចេញចុងក្រោយចាប់តាំងពីរដូវកាល ២០១០-១១។



ខ្សែប្រយុទ្ធជើងចាស់របស់ Bayern បាននិយាយថា៖  ពួកយើងលេងការពារពេក ដែលបណ្ដោយឲ្យក្រុម Jurgen Klopp រកបានដល់ទៅ៣គ្រាប់នៅកីឡដ្ឋាន  Allianz Arena។ ខ្ញុំដឹងថា ប្រសិនបើយើងលេងការពារពេក វានឹងលំបាកណាស់ ព្រោះយើងកំពុងលេងក្នុងដីខ្លួនឯង។ ពួកយើងគួរតែលេងសម្រុកគូប្រកួតដើម្បីកុំឲ្យពួកគេមានឱកាសលេងនៅមុខទីរបស់យើង៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball